យោងតាមសមាគមន៍សុខភាពបេះដូងអាម៉េរិក និងការចុះផ្សាយរបស់សារព័ត៌មានបរទេស បានឱ្យដឹងថា ដំឡូងជ្វា គឺជាអាហារដែលមានជាតិចិញ្ចឹមច្រើនប្រភេទ ពិសេសគឺជាតិប៉ូតាស្យូម ដែលជាសារធាតុសំខាន់បំផុតជួយដល់សុខភាពបេះដូង និងសរសៃឈាម។
អំណាចប៉ូតាស្យូមក្នុងការការពារបេះដូង
ប៉ូតាស្យូមដែលផ្ទុកក្នុងដំឡូងជ្វា មានមុខងារដ៏សំខាន់ក្នុងការរក្សាលំនឹងសុខភាពសរសៃឈាម៖
- កាត់បន្ថយជាតិសូដ្យូម (អំបិល): របបអាហារដែលសម្បូរទៅដោយជាតិប៉ូតាស្យូមខ្ពស់ នឹងជួយកាត់បន្ថយជាតិសូដ្យូមក្នុងសរសៃឈាមបានយ៉ាងល្អ។
- គ្រប់គ្រងសម្ពាធឈាម: ការគ្រប់គ្រងជាតិសូដ្យូមនេះ ជួយរក្សាសម្ពាធឈាមឱ្យមានលំនឹង ធ្វើឱ្យលំហូរឈាមរត់បានស្រួល។
ទប់ស្កាត់ជំងឺគ្រោះថ្នាក់
តាមរយៈសមត្ថភាពក្នុងការគ្រប់គ្រងសម្ពាធឈាម ដំឡូងជ្វាជួយការពារយើងពីការប្រឈមជំងឺគ្រោះថ្នាក់មួយចំនួនដូចជា៖
- ជំងឺបេះដូង
- ជំងឺលើសម្ពាធឈាម
- ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល
គួរដឹង: ដំឡូងជ្វាចំនួន ១០០ ក្រាម ផ្ទុកជាតិប៉ូតាស្យូមរហូតដល់ ៣៣៧ មិល្លីក្រាម ដែលធ្វើឱ្យវាក្លាយជាអាហារដ៏ល្អសម្រាប់បន្ថែមក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក៕