យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស និងអ្នកជំនាញអាហារូបត្ថម្ភបានបង្ហាញថា ស៊ុតផ្នែកពណ៌ស ឬហៅថាស៊ុតសគឺជាជម្រើសអាហារដ៏ល្អឥតខ្ចោះមួយសម្រាប់អ្នកដែលមានបញ្ហាតម្រងនោម ឬអ្នកដែលកំពុងស្ថិតក្នុងរបបអាហារថែទាំតម្រងនោម។
ហេតុផលសំខាន់ដែលស៊ុតសល្អសម្រាប់តម្រងនោម
ចំណុចដែលធ្វើឱ្យស៊ុតសក្លាយជាអាហារដ៏មានតម្លៃសម្រាប់អ្នកជំងឺតម្រងនោម គឺដោយសារតែវាមានលក្ខណៈពិសេសសំខាន់ៗដូចខាងក្រោម៖
- កម្រិតប៉ូតាស្យូមទាប: ស៊ុតសមានកម្រិតប៉ូតាស្យូមទាប។ ចំពោះអ្នកដែលមានមុខងារតម្រងនោមចុះខ្សោយ ការគ្រប់គ្រងការទទួលទានប៉ូតាស្យូមគឺសំខាន់ណាស់ ព្រោះការប្រមូលផ្តុំប៉ូតាស្យូមខ្ពស់អាចបង្កគ្រោះថ្នាក់ដល់បេះដូង។
- ប្រភពប្រូតេអ៊ីនដ៏ល្អ: ស៊ុតសផ្តល់នូវប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ ដែលចាំបាច់សម្រាប់ការកសាង និងជួសជុលសាច់ដុំ ដោយមិនមានជាតិខ្លាញ់ និងកូលេស្តេរ៉ុលខ្ពស់ដូចស៊ុតលឿងនោះទេ។
ជំនួយការក្នុងរបបអាហារតម្រងនោម
អ្នកជំងឺតម្រងនោមជាច្រើនត្រូវកំណត់ការទទួលទានប្រូតេអ៊ីន ប៉ុន្តែនៅតែត្រូវការប្រូតេអ៊ីនដែលមានគុណភាពខ្ពស់។ ដូច្នេះ ស៊ុតសគឺជាដំណោះស្រាយដ៏ល្អបំផុតមួយក្នុងការបំពេញតម្រូវការប្រូតេអ៊ីន ដោយមិនបង្កើនបន្ទុកដល់តម្រងនោម និងមិនបារម្ភពីប៉ូតាស្យូមលើស។
គន្លឹះ៖ អ្នកអាចយកស៊ុតសមកច្នៃជាមុខម្ហូបជាច្រើនដូចជា អូតែម៉ុត ឬចំហុយ ដើម្បីបន្ថែមជីវជាតិដល់របបអាហាររបស់អ្នក៕