ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

មិនថាកូនធំប៉ុណ្ណាទេ ពាក្យ១២ម៉ាត់នេះ គួរតែនិយាយប្រាប់កូនជាចាំបាច់

20 November, 2025

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពាក្យសម្តីដែលអ្នកគួរតែនិយាយប្រាប់កូន ដើម្បីឲ្យកូនមានអនាគតល្អ។ តើមានអ្វីខ្លះទៅ?

  • កូន ត្រូវតែចាំថា ត្រូវតែចេះចម្អិនម្ហូប។ នេះមិនមែនជាការបម្រើនរណាទេ ប៉ុន្តែនៅពេលដែលកូនចេះ ទោះជាមនុស្សជាទីស្រឡាញ់របស់កូនមិននៅ ក៏កូនអាចធ្វើម្ហូបដើម្បីខ្លួនឯងដែរ។
  • កូន ត្រូវតែរៀនចេះបើកឡាន។ នេះមិនទាក់ទងនឹងឋានៈកូនទេ ប៉ុន្តែបើកូនចេះ មិនថាកូនដល់កន្លែងណាទេ កូនសុទ្ធតែអាចទៅដោយខ្លួនឯង មិនពឹងអ្នកដទៃ។
  • កូន ត្រូវតែរៀនមហាវិទ្យាល័យ។ នេះមិនទាក់ទងនឹងកម្រិតនៃចំណេះទេ ប៉ុន្តែក្នុងខ្លួនកូនត្រូវតែមានចំណេះទាំងនេះ ដើម្បីនាំកូនដើរទៅដល់ផ្លូវដែលត្រចេះត្រចង់។
  • កូន ត្រូវតែដើរឲ្យបានឆ្ងាយ ព្រោះពេលដែលកូនដើរឆ្ងាយបានប៉ុណ្ណា កូននឹងមានចិត្តទូលាយខ្លាំង ដែលអាចធ្វើឲ្យកូនអាចសប្បាយចិត្តបាន។
  • ប្រសិនជាមានទឹកតែពីរកែវ មួយកែវកូនគួរតែយកមកញ៉ាំ ហើយមួយកែវទៀត កូនត្រូវតែយកមកបោកខោអាវ។ មួយឃ្លាននេះចង់បង្ហាញកូនថា ត្រូវតែចេះគោរពខ្លួនកូន ដោយមិនគួរព្រោះតែទ្រព្យ អាចមិនគោរពឡើយ។
  • ពេលដែលមេឃធ្លាក់ចុះមក ចូលកូនកុំយំឲ្យសោះ ព្រោះអាចធ្វើឲ្យអ្នកដែលបារម្ភពីកូនពិបាកចិត្ត ចំណែកអ្នកដែលស្អប់កូន នឹងសប្បាយចិត្តខ្លាំង។
  • ទោះបីជាកូនញ៉ាំត្រឹមទឹកស៊ីអ៊ីវឆារបាយ ក៏កូនគួរតែក្រាលកម្រាលតុដែលស្អាត ហើយអង្គុយញ៉ាំដែរ ទើបជីវិតមានន័យ ហើយកូននឹងមានកម្លាំងតស៊ូទៅមុខ។
  • នៅពេលដែលកូនទៅដើរលេង ក្រៅពីម៉ាស៊ីនថត កូនគួរតែយកប៊ិច និងក្រដាសទៅ ព្រោះចិត្ត និងអារម្មណ៍ដែលមើលទេសភាព អាចនឹងខុសគ្នាគ្រប់ពេល។
  • កូនត្រូវតែមានកន្លែងមួយដែលជារបស់ខ្លួន ព្រោះទុកសម្រាប់ពេលដែលកូនឈ្លោះគ្នាជាមួយមនុស្សជាទីស្រឡាញ់ កូននឹងមានកន្លែងទៅ ដើម្បីរំងាប់អារម្មណ៍ដែលឆេវឆាវបាន។
  • នៅពេលដែលកូននៅពីតូច កូនត្រូវតែមានចំណេះ ធំឡើងត្រូវតែមានបទពិសោធន៍ ទើបជីវិតកូនអាចនឹងល្អខ្លាំង។
  • មិនថាក្នុងកាលៈទេសៈណាទេ កូនត្រូវតែមានចិត្តល្អ ព្រោះចិត្តដែលល្អនេះ អាចនាំកូនទៅធ្វើរឿងដែលល្អ ហើយជួបតែមនុស្សល្អ និងឃើញតែសំណាងល្អ។
  • កូនត្រូវតែចាំថា ញញឹម និងជំនឿចិត្តជាអាវុធដែលកូនត្រូវតែមាន ព្រោះអាវុធពីរនេះ អាចនាំកូនឲ្យដើរដល់ផ្លូវដែលល្អខ្លាំង ហើយអនាគតកូននឹងមិនធម្មតានោះឡើយ៕

ការប្រុងប្រយ័ត្ន!

​ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕

Please share this article if you like it!

Share It!