យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួនបានបង្ហាញថា ជីរឃិនឆាយ ឬជីវ៉ាន់ស៊ុយបារាំង មិនត្រឹមតែជាគ្រឿងទេសដ៏សំខាន់សម្រាប់បន្ថែមរសជាតិដល់មុខម្ហូបប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពតម្រងនោម និងកាត់បន្ថយហានិភ័យនៃជំងឺក្រួសក្នុងតម្រងនោមទៀតផង។
អំណាចបញ្ចុះទឹកនោម និងលាងសម្អាត
យោងតាមការសិក្សាស្រាវជ្រាវ ជីរឃិនឆាយត្រូវបានគេទទួលស្គាល់ថាជាសារធាតុបញ្ចុះទឹកនោមធម្មជាតិ ដែលមានន័យថា៖
- ជំរុញការបត់ជើងតូច: វាជួយជំរុញដល់ការនោម ដែលជាវិធីសាស្ត្រធម្មជាតិដើម្បីសម្អាតប្លោកនោម និងតម្រងនោម។
- ការពារក្រួស: តាមរយៈការលាងសម្អាតជាប្រចាំនេះ ជីរឃិនឆាយជួយការពារការកកើតក្រួស និងកម្ចាត់សារធាតុរ៉ែដែលលើសចេញពីតម្រងនោម។
កាត់បន្ថយសម្ពាធលើតម្រងនោម
សារធាតុបញ្ចុះទឹកនោមនេះក៏ជួយរាងកាយក្នុងការកម្ចាត់ជាតិពុល ខ្លាញ់ អំបិល និងទឹកលើសចេញបានយ៉ាងឆាប់រហ័ស។ ដំណើរការនេះជួយកាត់បន្ថយសម្ពាធលើតម្រងនោម ដែលជាកត្តាសំខាន់ក្នុងការរក្សាមុខងារតម្រងនោមឱ្យមានភាពរឹងមាំ និងមានសុខភាពល្អ។
គន្លឹះសុខភាព៖ ការបន្ថែមជីរឃិនឆាយស្រស់ទៅក្នុងសាឡាដ ស៊ុប ឬទឹកផ្លែឈើ អាចជាទម្លាប់ដ៏ល្អដើម្បីការពារអ្នកពីជំងឺក្រួសក្នុងតម្រងនោម៕