យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសជាច្រើនបានបង្ហាញថា ផ្លែមន មិនមែនគ្រាន់តែជាផ្លែឈើដែលមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា “ខែលការពារ” ធម្មជាតិដ៏អស្ចារ្យដែលអាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកជាច្រើនប្រភេទផងដែរ។
សារធាតុសំខាន់ៗប្រឆាំងជំងឺមហារីក
អំណាចប្រយុទ្ធប្រឆាំងជំងឺមហារីករបស់ផ្លែមន គឺស្ថិតនៅក្នុងសមាសធាតុប្រឆាំងអុកស៊ីតកម្មដ៏មានអានុភាពដែលវាមានផ្ទុក៖
- Resveratrol: ជាសារធាតុដ៏ល្បីល្បាញដែលអាចជួយទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីក។
- Anthocyanins: នេះជាសារធាតុដែលផ្តល់ពណ៌ដល់ផ្លែមន និងមានតួនាទីជាអ្នកការពារកោសិកាពីការបំផ្លាញដែលបង្កឡើងដោយរ៉ាឌីកាល់សេរី។
សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះ ធ្វើការរួមគ្នាដើម្បីការពារ និងកាត់បន្ថយការខូចខាតកោសិកា ដែលជាឫសគល់នៃការវិវត្តទៅជាជំងឺមហារីក។
ការពារមហារីកបានច្រើនប្រភេទ
ការទទួលទានផ្លែមនត្រូវបានគេសិក្សាឃើញថា អាចជួយការពារប្រឆាំងនឹងជំងឺមហារីកសំខាន់ៗមួយចំនួនដូចជា៖
- មហារីកពោះវៀនធំ
- មហារីកស្បែក
- មហារីកក្រពេញប្រូស្តាត
- មហារីកក្រពេញទីរ៉ូអ៊ីត
គន្លឹះសុខភាព៖ បន្ថែមផ្លែមនទៅក្នុងរបបអាហាររបស់អ្នក ដើម្បីពង្រឹងការការពាររាងកាយរបស់អ្នកពីជំងឺដ៏កាចសាហាវនេះ៕