យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិបានបង្ហាញថា មើមសាគូមិនត្រឹមតែជាអាហារដែលមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃសារធាតុចិញ្ចឹមដ៏មានប្រសិទ្ធភាពក្នុងការការពារសុខភាពបេះដូង និងសរសៃឈាមរបស់អ្នកផងដែរ។
សារធាតុសំខាន់ៗជួយដល់បេះដូង និងសរសៃឈាម
មើមសាគូមានផ្ទុកនូវសារធាតុសំខាន់ៗចំនួនពីរដែលដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពសរសៃឈាម៖
- ហ្វូឡាត:
- សារធាតុនេះមានក្នុងមើមសាគូមានសមត្ថភាពជួយកាត់បន្ថយកម្រិត Homocysteine នៅក្នុងឈាម។ កម្រិត Homocysteine ខ្ពស់ ត្រូវបានគេដឹងថាជាកត្តាដែលបង្កើនហានិភ័យនៃជំងឺបេះដូង។
- ម៉ាញេស្យូម:
- ម៉ាញេស្យូមជួយពង្រីកសរសៃឈាម និងធ្វើឱ្យលំហូរឈាមក្នុងរាងកាយរត់បានល្អ។ នេះជាគន្លឹះជួយគ្រប់គ្រងសម្ពាធឈាមឱ្យមានលំនឹង។
កាត់បន្ថយហានិភ័យនៃជំងឺគ្រោះថ្នាក់!
តាមរយៈការជួយសម្រួលលំហូរឈាម និងគ្រប់គ្រងសម្ពាធឈាម ប្រចាំថ្ងៃ ការទទួលទានមើមសាគូអាចជួយកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរដូចជា៖
- ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល
- ជំងឺគាំងបេះដូង
- ជំងឺក្រិនសរសៃឈាម
គន្លឹះថែទាំ៖ ការបន្ថែមមើមសាគូទៅក្នុងរបបអាហារ គឺជាវិធីសាស្ត្រធម្មជាតិ ដ៏ឈ្លាសវៃ ដើម្បីការពារប្រព័ន្ធសរសៃឈាមបេះដូងរបស់អ្នក៕