យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិជាច្រើន បានបង្ហាញថា ចេក មិនមែនគ្រាន់តែជាអាហារសម្រន់ដែលមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា “វីរបុរសធម្មជាតិ” ដ៏មានប្រសិទ្ធភាពក្នុងការជួយបង្កើនសមត្ថភាពផ្លូវភេទ និងថាមពលរបស់បុរសផងដែរ។
អាថ៌កំបាំងនៅក្នុងចេក
ចេកត្រូវបានគេរកឃើញថាមានផ្ទុកនូវសារធាតុសំខាន់ៗ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសុខភាពផ្លូវភេទ៖
- បង្កើនអ័រម៉ូន និងចំណង់ផ្លូវភេទ៖ ចេកសម្បូរទៅដោយជាតិ ប្រូមេលៀន និង វីតាមីន B។ សារធាតុទាំងពីរនេះមានសមត្ថភាពជួយបង្កើនកម្រិត អ័រម៉ូនតេស្តូស្តេរ៉ូន និងជំរុញចំណង់ផ្លូវភេទ។ សារធាតុទាំងនេះជួយឱ្យការរួមភេទដំណើរការទៅបានប្រសើរ និងបង្កើនអារម្មណ៍ស្និទ្ធស្នាល។
- ថាមពល និងលំហូរឈាម៖ ដោយសារតែចេកជាប្រភពនៃ កាបូអ៊ីដ្រាត វាក៏អាចជួយបង្កើនថាមពលបានយ៉ាងលឿន ដើម្បីទ្រទ្រង់សកម្មភាពផ្លូវភេទ។ លើសពីនេះ វាក៏ជួយបង្កើនលំហូរឈាម ពិសេសទៅកាន់លិង្គ ដែលជាកត្តាសំខាន់ជួយឱ្យលិង្គងាយនឹងឡើងរឹង និងរក្សាបានយូរអង្វែង។
សរុបមក: ការបន្ថែមចេកទៅក្នុងរបបអាហារប្រចាំថ្ងៃ អាចជាវិធីសាស្ត្រធម្មជាតិ ងាយស្រួល និងមានប្រសិទ្ធភាពបំផុតមួយ ដើម្បីពង្រឹងថាមពលផ្លូវភេទ និងសមត្ថភាពរបស់បុរស៕