យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិបានឱ្យដឹងថា ផ្លែអម្ពិលទឹក ដែលជាប្រភេទផ្លែឈើធម្មជាតិ មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានតួនាទីសំខាន់ក្នុងការថែរក្សាសុខភាពប្រព័ន្ធរំលាយអាហាររបស់យើងផងដែរ។
សារធាតុសំខាន់ៗជួយដល់ក្រពះពោះវៀន
អាថ៌កំបាំងដែលធ្វើឱ្យអម្ពិលទឹកមានប្រសិទ្ធភាពក្នុងការសម្អាតជាតិពុល គឺដោយសារតែវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានអានុភាពដូចជា៖
- Quercetin
- Flavonoids
សារធាតុទាំងនេះដើរតួជាអ្នកប្រយុទ្ធដ៏ខ្លាំងក្លាប្រឆាំងនឹងរ៉ាឌីកាល់សេរី និងជួយលាងសម្អាតជាតិពុលដែលកកស្ទះនៅក្នុងពោះវៀន និងក្រពះ។
ការពារជំងឺរាគ និងពង្រឹងប្រព័ន្ធរំលាយអាហារ
តាមរយៈការជួយលាងសម្អាត និងរក្សាអនាម័យក្នុងប្រព័ន្ធរំលាយអាហារ អម្ពិលទឹកក៏អាចជួយការពារយើងពីជំងឺរាកមួយចំនួនផងដែរ។ ដំណើរការសម្អាតនេះ ជួយឱ្យពោះវៀនដំណើរការបានល្អប្រសើរ និងជួយទ្រទ្រង់សុខភាពទាំងមូលនៃប្រព័ន្ធរំលាយអាហាររបស់អ្នក។
គន្លឹះ៖ ការបន្ថែមអម្ពិលទឹកទៅក្នុងរបបអាហារ មិនថាជាការញ៉ាំផ្លែឈើស្រស់ ឬយកទៅកែច្នៃទេ អាចជាវិធីសាស្ត្រងាយស្រួលដើម្បីរក្សាប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ និងគ្មានជាតិពុល៕