យោងតាមប្រភពព័ត៌មានអន្តរជាតិជាច្រើនបានឱ្យដឹងថា តែ មិនត្រឹមតែជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមិនសូវត្រូវនឹងកាហ្វេប៉ុណ្ណោះទេ តែវាក៏ជាភេសជ្ជៈដ៏មានអំណាចក្នុងការជួយទ្រទ្រង់សុខភាពថ្លើម និងប្រយុទ្ធប្រឆាំងនឹងជំងឺខ្លាញ់រុំថ្លើមផងដែរ។
អាថ៌កំបាំងនៅក្នុងតែ
សារធាតុគន្លឹះដែលធ្វើឱ្យតែមានគុណប្រយោជន៍ដល់ថ្លើម គឺមាននៅក្នុងសមាសធាតុដ៏សំខាន់មួយឈ្មោះថា Catechin។
- ប្រភពមកពីធម្មជាតិ៖ មិនថាជាតែខ្មៅ ឬតែបៃតងនោះទេ សុទ្ធតែមានផ្ទុក Catechin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ចេញពីធម្មជាតិ។
- ការពារថ្លើមយ៉ាងសកម្ម៖ Catechin ត្រូវបានគេសិក្សា និងរកឃើញថាមានតួនាទីសំខាន់ក្នុងការ៖
- ប្រឆាំងការរលាក: កាត់បន្ថយការរលាករ៉ាំរ៉ៃនៅក្នុងថ្លើម ដែលជាមូលហេតុចម្បងនាំឱ្យខូចថ្លើម។
- ប្រឆាំងខ្លាញ់រុំថ្លើម: ជួយកាត់បន្ថយការកកស្ទះជាតិខ្លាញ់នៅក្នុងកោសិកាថ្លើម។
- ប្រឆាំងជំងឺមហារីក: មានលក្ខណៈសម្បត្តិប្រឆាំងនឹងការលូតលាស់នៃកោសិកាមហារីក។
ប្ដូរទម្លាប់ដើម្បីសុខភាពថ្លើម
ប្រសិនបើអ្នកកំពុងស្វែងរកភេសជ្ជៈប្រចាំថ្ងៃដែលមិនប៉ះពាល់ដល់ការគេង (ដូចជាកាហ្វេ) ហើយក្នុងពេលជាមួយគ្នានោះក៏ជួយទ្រទ្រង់សុខភាពសរីរាង្គដ៏សំខាន់របស់អ្នកគឺ ថ្លើម នោះ ការទទួលទានតែគឺជាជម្រើសដ៏ល្អបំផុតមួយដែលអ្នកមិនគួរមើលរំលង។
គន្លឹះ៖ គួរជ្រើសរើសតែដែលគ្មានជាតិស្ករដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពថ្លើមបានពេញលេញ៕