យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួនបានបង្ហាញថា ម្ទេសប្លោកក្រហម មិនត្រឹមតែជាបន្លែដែលសម្បូរជីវជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលមានបញ្ហាតម្រងនោម ឬអ្នកដែលកំពុងស្ថិតក្នុងការថែទាំសុខភាពតម្រងនោមផងដែរ។
ហេតុអ្វីម្ទេសប្លោកក្រហមមានសារៈសំខាន់?
កម្រិតប៉ូតាស្យូមទាប៖ ចំណុចសំខាន់បំផុតដែលធ្វើឱ្យម្ទេសប្លោកក្រហមក្លាយជា “វីរបុរស” សម្រាប់អ្នកជំងឺតម្រងនោម គឺដោយសារតែវាមានកម្រិតប៉ូតាស្យូមទាប។ អ្នកជំងឺតម្រងនោមត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការទទួលទានប៉ូតាស្យូម ព្រោះតម្រងនោមដែលចុះខ្សោយមិនអាចច្រោះប៉ូតាស្យូមលើសបានល្អឡើយ ដែលអាចនាំឱ្យមានបញ្ហាបេះដូងធ្ងន់ធ្ងរ។ ដូច្នេះការជ្រើសរើសបន្លែដែលមានប៉ូតាស្យូមទាបដូចជាម្ទេសប្លោកក្រហម គឺមានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងរបបអាហារ។
ងាយស្រួលច្នៃ ឆ្ងាញ់ពិសា!
មិនតែប៉ុណ្ណោះ ម្ទេសប្លោកក្រហមមានរសជាតិឈ្ងុយឆ្ងាញ់ និងមានលក្ខណៈពិសេសក្នុងការច្នៃជាមុខម្ហូបបានយ៉ាងសម្បូរបែប ទៅតាមចំណូលចិត្ត។ អ្នកអាចយកវាទៅ៖
- ញ៉ាំឆៅ ក្នុងសាឡាដ
- បំពង ជាមួយសាច់ ឬបន្លែផ្សេងទៀត
- ដុត ឬ អាំង
- ដាក់ក្នុងស៊ុប ឬ ឆ្នាំងសម្ល
ដូច្នេះ អ្នកជំងឺតម្រងនោមអាចរីករាយជាមួយរបបអាហារដ៏សម្បូរបែប ដោយមិនបាច់បារម្ភពីការប៉ះពាល់ដល់សុខភាពតម្រងនោមឡើយ។
ចំណាំ៖ មុននឹងផ្លាស់ប្ដូររបបអាហារសំខាន់ៗ អ្នកដែលមានបញ្ហាតម្រងនោមគួរតែពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញអាហារូបត្ថម្ភជាមុនសិន៕