យោងតាមការផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត ជំងឺដេកស្រមុកគាំងដង្ហើមគឺជាបញ្ហាមួយដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណភាពនៃការគេង និងសុខភាពទូទៅ។ ការដឹងពីរោគសញ្ញាទាំងនេះ អាចជួយលោកអ្នកស្វែងរកការព្យាបាលទាន់ពេលវេលា។
រោគសញ្ញាទាំង ៥ ដែលបង្ហាញថាអ្នកមានជំងឺដេកស្រមុកគាំងដង្ហើម
ជំងឺនេះបណ្ដាលឱ្យមានការស្ទះផ្លូវដង្ហើមម្ដងហើយម្ដងទៀតពេលកំពុងគេង ដែលនាំឱ្យមានរោគសញ្ញាដូចខាងក្រោម៖
- ១. ងងុយពេលថ្ងៃ: ទោះបីជាបានគេងគ្រប់គ្រាន់ក៏ដោយ ក៏នៅតែមានអារម្មណ៍ ងងុយដេកខ្លាំង ឬងងុយងោកមិនបានការងារពេលថ្ងៃ។
- ២. ស្រមុក គាំងដង្ហើម: មានការ ស្រមុកខ្លាំង និងត្រូវបានអ្នកក្បែរខ្លួនសម្គាល់ឃើញថា មានការ គាំងដង្ហើម ឬឈប់ដកដង្ហើមមួយសន្ទុះពេលកំពុងគេង។
- ៣. ហត់ស្ទះដង្ហើមពេលយប់: ពេលកំពុងដេកលក់ ស្រាប់តែមានអារម្មណ៍ ភ្ញាក់ខ្លួនដោយសារហត់ ឬដូចជាដង្ហើមដង្ហក់។
- ៤. នោមយប់ច្រើនដង: ត្រូវក្រោកទៅបត់ជើងតូចញឹកញាប់នៅពេលយប់។
- ៥. បែកញើសយប់ ឬឈឺក្បាល: មានអាការៈ បែកញើសខ្លាំង នៅពេលយប់ ឬ ឈឺក្បាល នៅពេលភ្ញាក់ពីដំណេកពេលព្រឹក។
ការណែនាំ: ប្រសិនបើលោកអ្នក ឬអ្នកក្បែរខ្លួនមានរោគសញ្ញាទាំងនេះ សូមរួសរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលបានការព្យាបាលត្រឹមត្រូវ ព្រោះជំងឺនេះអាចបង្កជាហានិភ័យដល់បេះដូង និងសុខភាពផ្សេងៗទៀត៕