យោងតាមការផ្សាយព័ត៌មានសុខភាពពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បានបង្ហាញពីឥទ្ធិពលរបស់ ប៉ិកួៈ ឬ ដំឡូងរលួស ក្នុងការចូលរួមការពារសុខភាពរបស់យើងប្រឆាំងនឹងជំងឺមហារីក។
- សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម:
ប៉ិកួៈមានផ្ទុកនូវសមាសធាតុសំខាន់ៗជាច្រើនរួមមាន វីតាមីន C និង E ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធភាព រួមជាមួយនឹងសារធាតុ សេលេនីញ៉ូម និង បេតា ការ៉ូទីន ដែលទាំងអស់នេះជួយការពារកោសិកាមិនឱ្យខូចខាត។ - ប្រភពដ៏ល្អនៃជាតិសរសៃអាហារ:
លើសពីនេះ ដំឡូងរលួសគឺជាប្រភពដ៏ល្អនៃ ជាតិសរសៃអាហារ។ ជាតិសរសៃនេះត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់ឥទ្ធិពល ការពារប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ។ - លទ្ធផលស្រាវជ្រាវដ៏ភ្ញាក់ផ្អើល:
ការសិក្សាមួយបានបង្ហាញលទ្ធផលគួរឱ្យចាប់អារម្មណ៍ថា អ្នកដែលទទួលទានជាតិសរសៃអាហារលើសពី ២៧ ក្រាម ក្នុងមួយថ្ងៃ មានហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកពោះវៀនទាបជាង ៥០% បើធៀបទៅនឹងអ្នកដែលញ៉ាំតិចជាង ១១ ក្រាម ក្នុងមួយថ្ងៃ។
ដូច្នេះ ប៉ិកួៈ (ដំឡូងរលួស) មិនត្រឹមតែជាអាហារសម្រន់ដ៏ឆ្ងាញ់ពិសាប៉ុណ្ណោះទេ តែជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលចង់ថែរក្សាសុខភាពពោះវៀនធំរបស់ខ្លួន៕