ខ្ទឹមបារាំង មិនត្រឹមតែជាគ្រឿងផ្សំចាំបាច់ក្នុងមុខម្ហូបប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងត្រូវបានអ្នកជំនាញរកឃើញថាមានអត្ថប្រយោជន៍ដ៏អស្ចារ្យក្នុងការគ្រប់គ្រង និងប្រឆាំងនឹងជំងឺទឹកនោមផ្អែមផងដែរ។
យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានបរទេស និងការសិក្សាស្រាវជ្រាវថ្មីៗបានឱ្យដឹងថា៖
- គ្រប់គ្រងជាតិស្ករ៖ ការបញ្ចូលខ្ទឹមបារាំងទៅក្នុងរបបអាហារជារៀងរាល់ថ្ងៃ អាចជួយ គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ឱ្យមានលំនឹងល្អប្រសើរ។ នេះគឺជាដំណឹងដ៏ល្អសម្រាប់អ្នកដែលកំពុងព្យាយាមបង្ការ ឬគ្រប់គ្រងជំងឺទឹកនោមផ្អែម។
- លទ្ធផលសិក្សា៖ ការសិក្សាថ្មីៗទៅលើមនុស្សដែលបានទទួលទានខ្ទឹមបារាំងក្នុងរបបអាហាររបស់ពួកគេ បានបង្ហាញថាវាអាច បន្ថយកម្រិតជាតិស្ករក្នុងឈាម ជាមួយនឹងបរិមាណដ៏ច្រើនគួរឱ្យកត់សម្គាល់។
- សមាសធាតុសំខាន់ៗ៖ ប្រសិទ្ធភាពនេះបានមកពីសមាសធាតុសំខាន់ៗដែលមាននៅក្នុងខ្ទឹមបារាំង គឺ ស្ពាន់ធ័រ និង Quercetin (ជាប្រភេទសារធាតុប្រឆាំងអុកស៊ីតកម្ម)។ សមាសធាតុទាំងនេះត្រូវបានបង្ហាញថាមាន ឥទ្ធិពលប្រឆាំងនឹងជំងឺទឹកនោមផ្អែម ដោយជួយបង្កើនប្រសិទ្ធភាពអាំងស៊ុយលីន និងបន្ថយជាតិស្ករ៕