ក្រៅពីផ្លែមានរសជាតិឆ្ងាញ់ ស្លឹកទៀបបារាំង ត្រូវបានគេទទួលស្គាល់ថាមានអត្ថប្រយោជន៍ជាឱសថបុរាណ ដែលអាចជួយដល់សុខភាពពោះវៀន និងប្រព័ន្ធរំលាយអាហារទាំងមូល។
យោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានបរទេស និងអ្នកអនុវត្តឱសថធម្មជាតិមួយចំនួនបានឱ្យដឹងថា៖
- លាងសម្អាតពោះវៀន៖ ការទទួលទាន តែស្លឹកទៀបបារាំង ត្រូវបានគេជឿថាអាចជួយដល់យន្តការធម្មជាតិរបស់រាងកាយក្នុងការពង្រឹង និង លាងសម្អាតពោះវៀន ពីជាតិពុល និងកាកសំណល់ដែលកកស្ទះ។
- សម្រួលការរំលាយអាហារ៖ តាមរយៈការជួយលាងសម្អាត និងធ្វើឱ្យពោះវៀនមានសុខភាពល្អ តែនេះអាចជួយ ធានាថាប្រព័ន្ធរំលាយអាហារ របស់អ្នកមានដំណើរការទៅយ៉ាង រលូន និងមានប្រសិទ្ធភាពក្នុងការស្រូបយកសារធាតុចិញ្ចឹម។
ទោះបីជាការប្រើប្រាស់នេះជាទម្លាប់បែបធម្មជាតិក៏ដោយ ការរក្សាសុខភាពពោះវៀនទាមទារនូវរបបអាហារមានជាតិសរសៃខ្ពស់ និងការពិគ្រោះជាមួយគ្រូពេទ្យនៅពេលមានបញ្ហាក្រពះពោះវៀនធ្ងន់ធ្ងរ៕