សម្រាប់ម្តាយៗដែលទើបឆ្លងទន្លេ (សម្រាលកូន) ការមានទឹកដោះគ្រប់គ្រាន់សម្រាប់កូនគឺជាកង្វល់ចម្បងមួយ។ ក្រៅពីរបបអាហារសំខាន់ៗ ជីរនាងវង ត្រូវបានគេស្គាល់ជាយូរមកហើយថាជាផ្នែកមួយនៃឱសថបុរាណដែលជួយសម្រួលដល់ដំណើរការនេះ។
យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស និងការអនុវត្តតាមបែបឱសថបុរាណក្នុងតំបន់អាស៊ី បានបង្ហាញថា៖
- ជំនួយការផលិតទឹកដោះ៖ ស្ត្រីមួយចំនួនបានប្រើប្រាស់ជីរនាងវង ទាំងមុន និងក្រោយពេលឆ្លងទន្លេ ដើម្បីជួយជំរុញ និង បង្កើនការផលិតទឹកដោះ ឲ្យឆាប់មាន និងមានច្រើនសម្រាប់កូនបៅ។
- សម្រួលចរន្តឈាម៖ លើសពីនេះ ជីរនាងវងក៏ត្រូវបានគេជឿថាអាចជួយ សម្រួលចរន្តឈាម ក្នុងរាងកាយផងដែរ ដែលនេះជាកត្តាសំខាន់សម្រាប់សុខភាព និងការងើបឡើងវិញរបស់ម្តាយក្រោយសម្រាល។
ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់រុក្ខជាតិឱសថអំឡុងពេលបំបៅដោះកូន គួរតែត្រូវបានពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកឯកទេសអាហារូបត្ថម្ភមុននឹងប្រើប្រាស់ជាទៀងទាត់ ដើម្បីធានាបាននូវសុវត្ថិភាពទាំងម្តាយ និងទារក៕