ការជ្រើសរើសប្រេងសម្រាប់ចម្អិនអាហារគឺជាកត្តាសំខាន់មួយដើម្បីរក្សាសុខភាពបេះដូង។ ក្នុងចំណោមប្រេងជាច្រើនប្រភេទ ប្រេងពោត ត្រូវបានក្រុមអ្នកស្រាវជ្រាវ និងអ្នកជំនាញសុខភាពបង្ហាញថា មានគុណសម្បត្តិសំខាន់ក្នុងការការពារនិងបង្កើនសុខភាពបេះដូងឲ្យដំណើរការល្អ។
យោងតាមក្រុមអ្នកស្រាវជ្រាវផ្នែកចំណីអាហារនិងសុខភាព បានបង្ហាញថា៖
- ប្រេងពោត ត្រូវបានគេរកឃើញថាមានឥទ្ធិពលប្រឆាំងនឹងការកើនឡើងជាតិខ្លាញ់ (បន្ទះខ្លាញ់) នៅតាមសរសៃឈាមដែលបណ្តាលមកពីកូឡេស្តេរ៉ុល។ តាមរយៈយន្តការនេះ វាអាចជួយ កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង បានយ៉ាងច្រើន។
- អាស៊ីតខ្លាញ់ល្អ (Omega-3 និង Omega-6): ប្រេងពោតមានសមាសធាតុអាស៊ីតខ្លាញ់ដែលមានតុល្យភាពល្អ ជាពិសេសវាមានសមត្ថភាពជួយឲ្យ អាស៊ីតខ្លាញ់អូមេហ្គា-3 (ដែលជាប្រភេទខ្លាញ់ល្អ) អាចបំផ្លាញកូឡេស្តេរ៉ុល “អាក្រក់” (LDL) និងជំនួសមកវិញដោយកូឡេស្តេរ៉ុល “ល្អ” (HDL)។
- កាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរ៖ តាមរយៈការគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុល ប្រេងពោតអាច៖
- កាត់បន្ថយឱកាសនៃការកកឈាមក្នុងសរសៃឈាមអារទែ។
- ជួយកាត់បន្ថយសម្ពាធឈាម។
- បន្ថយហានិភ័យនៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល៕