ក្រៅពីផ្លែមានរសជាតិផ្អែមឆ្ងាញ់ ស្លឹកមៀនត្រូវបានគេដឹងថាមានប្រយោជន៍ជាឱសថបុរាណក្នុងការព្យាបាលជំងឺមួយចំនួន រួមទាំងការដោះស្រាយបញ្ហាឫសដូងបាតផងដែរ។
យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស និងការប្រើប្រាស់តាមបែបឱសថបុរាណអាស៊ីមួយចំនួន បានឱ្យដឹងថា៖
- ស្លឹកមៀន ត្រូវបានយកមកប្រើប្រាស់ដោយការដាំទឹកផឹកដូចជា តែរុក្ខជាតិ ដើម្បីព្យាបាលបញ្ហាសុខភាពទូទៅមួយចំនួនដូចជា ជំងឺគ្រុនចាញ់ និងផ្ដាសាយ។
- អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺការប្រើប្រាស់ស្លឹកមៀនសម្រាប់ជួយដោះស្រាយបញ្ហា ឫសដូងបាត ដែលជាបញ្ហាមួយបង្កការឈឺចាប់និងមិនស្រួលខ្លួន។
ទោះជាយ៉ាងណាក៏ដោយ ការព្យាបាលបែបបុរាណនេះ គួរតែត្រូវបានពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញសុខភាពមុននឹងប្រើប្រាស់ជាប្រចាំ ដើម្បីធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់បំផុត៕