ផ្លែទៀប មិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងត្រូវបានគេដឹងថាមានអត្ថប្រយោជន៍ដ៏អស្ចារ្យចំពោះសុខភាពបេះដូង និងជួយដោះស្រាយបញ្ហាលើសសម្ពាធឈាមផងដែរ។ នេះបើយោងតាមការសិក្សានិងអ្នកជំនាញផ្នែកអាហារូបត្ថម្ភដែលផ្សាយដោយសារព័ត៌មានបរទេស។
អត្ថប្រយោជន៍ចំពោះសុខភាព៖
- ការពារបេះដូង និងបន្ធូរសាច់ដុំ៖ ផ្លែទៀបមានផ្ទុកនូវសារធាតុ ម៉ាញេស្យូម ខ្ពស់។ ម៉ាញេស្យូមមានតួនាទីសំខាន់ក្នុងការបន្ធូរសាច់ដុំ រួមទាំងសាច់ដុំបេះដូងផងដែរ។ ការសិក្សាជាច្រើនបានបង្ហាញថា សារធាតុនេះអាចជួយ ការពារការគាំងបេះដូង និងជួយឲ្យចង្វាក់បេះដូងដើរទៀងទាត់។
- កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង៖ ផ្លែទៀបក៏ផ្តល់នូវ វីតាមីន B6 ដែលមានប្រសិទ្ធភាពជួយកាត់បន្ថយកម្រិត Homocysteine ក្នុងឈាម។
> Homocysteine គឺជាអាស៊ីតអាមីណូដែលទទួលបានពីប្រូតេអ៊ីនក្នុងអាហារ ហើយកម្រិតខ្ពស់របស់វាត្រូវបានផ្សារភ្ជាប់ទៅនឹងការបង្កើនហានិភ័យនៃជំងឺបេះដូងនិងសរសៃឈាម។
ការកាត់បន្ថយកម្រិត Homocysteine នេះនឹងកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងបានមួយកម្រិត។ - គ្រប់គ្រងសម្ពាធឈាម៖ ផ្លែទៀបមានផ្ទុកនូវបរិមាណ ប៉ូតាស្យូម និង ម៉ាញេស្យូម ច្រើន។ សារធាតុទាំងពីរនេះរួមគ្នាដើរតួនាទីយ៉ាងសំខាន់ក្នុងការ គ្រប់គ្រងសម្ពាធឈាម ឲ្យនៅកម្រិតថេរ និងជួយសម្រួលដល់លំហូរឈាមក្នុងសរសៃឈាម៕