យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ក្រៅពីត្រូវបានគេស្គាល់ថាជាបន្លែដ៏ពេញនិយម ត្រប់ពុតលំញង (ឬត្រប់លំញង) ក៏ត្រូវបានគេប្រើប្រាស់ជា ឱសថបុរាណ ដ៏មានប្រសិទ្ធភាពសម្រាប់ព្យាបាលអាការៈឈឺក្រពះផងដែរ។
តើត្រប់ពុតលំញងជួយក្រពះយ៉ាងដូចម្តេច?
- លក្ខណៈសម្បត្តិឱសថ៖ គេបានប្រើប្រាស់រុក្ខជាតិប្រភេទចុល្លព្រឹក្ស (រុក្ខជាតិមានកម្ពស់ទាបចន្លោះពី ៨០ ទៅ ២៥០ សង់ទីម៉ែត្រ) នេះ តាំងពីបុរាណដើម្បីជួយសម្រួលដល់បញ្ហាដែលទាក់ទងនឹងក្រពះ។
- សមាសធាតុសកម្ម៖ តាមការស្រាវជ្រាវ ផ្លែត្រប់ពុតលំញងមានផ្ទុកនូវសារធាតុសំខាន់ៗដូចជា Flavonoids និង Triterpenes ដែលត្រូវបានរកឃើញថាមានប្រសិទ្ធភាព ប្រឆាំងនឹងដំបៅក្រពះ ដែលអាចបណ្ដាលមកពីគ្រឿងស្រវឹង ឬភាពតានតឹងផ្សេងៗ។
- ការព្យាបាលតាមបែបប្រពៃណី៖ តាមរយៈការប្រើប្រាស់ជាអាហារ ឬជាឱសថ ត្រប់ពុតលំញង ត្រូវបានគេជឿថាអាចជួយ កាត់បន្ថយការរលាក និងបំបាត់ការឈឺចាប់ នៅតំបន់ក្រពះ។
ដូច្នេះ ត្រប់ពុតលំញង មិនត្រឹមតែជាបន្លែសម្រាប់ចម្អិនអាហារប៉ុណ្ណោះទេ តែវាក៏ជាជម្រើសធម្មជាតិមួយសម្រាប់អ្នកដែលមានបញ្ហាឈឺក្រពះផងដែរ៕