តើអ្នកធ្លាប់ដឹងទេថា ទឹកអំពៅដ៏ឈ្ងុយឆ្ងាញ់ ដែលយើងចូលចិត្តពិសាជាប្រចាំនោះ គឺជាសម្ព័ន្ធមិត្តដ៏ល្អបំផុតមួយសម្រាប់សុខភាពថ្លើម?
យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានអន្តរជាតិជាច្រើន ទឹកអំពៅត្រូវបានគេទទួលស្គាល់ថាជា “ឱសថធម្មជាតិដ៏ល្អ” ដែលអាចជួយព្យាបាល និងថែរក្សាថ្លើមបានយ៉ាងមានប្រសិទ្ធភាព ជាពិសេសចំពោះជំងឺដែលទាក់ទងនឹងថ្លើមដូចជា ជំងឺខាន់លឿង។
យន្តការសំខាន់ៗ៖ តើទឹកអំពៅជួយថ្លើមដោយរបៀបណា?
ទឹកអំពៅមានយន្តការដ៏សំខាន់ដែលជួយរក្សាលំនឹង និងជំរុញមុខងារបន្សាបជាតិពុលរបស់ថ្លើម៖
- រក្សាលំនឹងអេឡិចត្រូលីត៖ ទឹកអំពៅមានលក្ខណៈជាជាតិ អាល់កាឡាំង នៅក្នុងធម្មជាតិ ដែលជាចំណុចពិសេសជួយរក្សាលំនឹង អេឡិចត្រូលីត នៅក្នុងរាងកាយ ធ្វើឱ្យដំណើរការនៃសរីរាង្គមានលំនឹង។
- ពង្រឹង និងសម្អាតថ្លើម៖ សារធាតុចិញ្ចឹមនៅក្នុងទឹកអំពៅជួយ ពង្រឹងមុខងារថ្លើម យ៉ាងមានប្រសិទ្ធភាព និងជំរុញប្រព័ន្ធបន្សាបជាតិពុល ដោយជួយសម្អាតថ្លើម និងបណ្តេញសារធាតុពុលចេញពីរាងកាយតាមរយៈទឹកនោម។
- ជំនួយដល់អ្នកជំងឺខាន់លឿង៖ សម្រាប់អ្នកជំងឺខាន់លឿងដែលបណ្ដាលមកពីថ្លើមមានបញ្ហា ទឹកអំពៅដើរតួជាជំនួយដ៏ល្អបំផុត ដោយជួយបំពេញប្រូតេអ៊ីន និងសារធាតុចិញ្ចឹមដែលរាងកាយបានបាត់បង់ ដើម្បីឱ្យមុខងារថ្លើមអាចត្រលប់មកធ្វើការធម្មតាវិញបាន។
ចំណាំសំខាន់! កុំទទួលទានហួសកម្រិត
ទោះបីជាទឹកអំពៅមានអត្ថប្រយោជន៍ល្អចំពោះសុខភាពក៏ដោយ ក៏ការទទួលទានគួរតែធ្វើឡើងក្នុង កម្រិតមធ្យម។ អ្នកដែលមានជំងឺទឹកនោមផ្អែម ឬបញ្ហាសុខភាពជាក់លាក់ គួរពិគ្រោះជាមួយគ្រូពេទ្យជំនាញជានិច្ច មុននឹងសម្រេចចិត្តទទួលទានក្នុងបរិមាណច្រើន៕