ថ្លើមត្រូវបានគេស្គាល់ថាជាសរីរាង្គដ៏សំខាន់បំផុតមួយនៅក្នុងរាងកាយមនុស្ស ដែលដើរតួនាទីមិនអាចខ្វះបានក្នុងការបន្សាបជាតិពុល ការបង្កើតប្រូតេអ៊ីនកំណកឈាម (ដោយមានជំនួយពីវីតាមីន K) និងការបំបែកកោសិកាឈាមចាស់ៗ។ ដោយសារតែតួនាទីដ៏សំខាន់នេះ ការថែរក្សាថ្លើមគឺជារឿងដែលត្រូវតែយកចិត្តទុកដាក់បំផុត។
ថ្មីៗនេះ យោងតាមការសិក្សាមួយដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានបរទេស បានបង្ហាញលទ្ធផលគួរឱ្យភ្ញាក់ផ្អើលអំពីអត្ថប្រយោជន៍របស់ «ពោតបារាំង»។
តើពោតបារាំងអាចជួយថ្លើមដោយរបៀបណា?
ការសិក្សានេះបានធ្វើឡើងទៅលើសត្វកណ្ដុរ ហើយបានរកឃើញថា សារធាតុចម្រាញ់ចេញពីពោតបារាំងមានសមត្ថភាពខ្ពស់ក្នុងការ កម្ចាត់ និងទប់ស្កាត់សារធាតុគីមីដែលបង្កឱ្យមានការពុលថ្លើម បានយ៉ាងមានប្រសិទ្ធភាព។
លទ្ធផលនេះបានបើកទំព័រថ្មីមួយអំពីសក្ដានុពលរបស់បន្លែធម្មតាៗដូចជាពោតបារាំង ក្នុងការចូលរួមជាផ្នែកមួយនៃយុទ្ធសាស្ត្រការពារថ្លើមប្រចាំថ្ងៃ។ ទោះបីជាការសិក្សាលើមនុស្សនៅតែត្រូវបន្ត ប៉ុន្តែអ្នកជំនាញលើកទឹកចិត្តឱ្យយើងពិចារណាបន្ថែមពោតបារាំងទៅក្នុងរបបអាហារ ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពជាច្រើនផ្សេងទៀតផងដែរ៕