ឆៃថាវ ត្រូវបានគេស្គាល់ថាជាបន្លែដ៏ពេញនិយម និងមានតម្លៃថោក តែថ្មីៗនេះអ្នកជំនាញបានចាប់អារម្មណ៍ទៅលើអត្ថប្រយោជន៍សុខភាពដ៏មហិមារបស់វា រហូតដល់ថ្នាក់ប្រសិទ្ធនាមថាជា «យិនស៊ិនស»។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ បានបង្ហាញថា ឆៃថាវមិនត្រឹមតែសម្បូរទៅដោយសារធាតុចិញ្ចឹមប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការ ពង្រឹងប្រព័ន្ធការពាររាងកាយ និងជាពិសេសគឺ សមត្ថភាពប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។
អាថ៌កំបាំងនៅក្នុងឆៃថាវ
តើអ្វីទៅដែលធ្វើឱ្យឆៃថាវក្លាយជាអ្នកប្រយុទ្ធដ៏ខ្លាំងក្លាបែបនេះ?
- សារធាតុ Glucosinolate៖ ឆៃថាវមានផ្ទុកនូវសារធាតុសំខាន់មួយឈ្មោះថា Glucosinolate ដែលត្រូវបានគេដឹងថាមានសមត្ថភាពការពារជំងឺមហារីក។
- ការបំប្លែងទៅជាសារធាតុសម្លាប់កោសិកាមហារីក៖ ក្នុងអំឡុងពេលនៃការរំលាយអាហារ សារធាតុ Glucosinolate នេះនឹងត្រូវបំប្លែងទៅជាសមាសធាតុដ៏មានឥទ្ធិពលពីរ គឺ Indole និង Isothiocyanate។ សារធាតុទាំងពីរនេះមានមុខងារ៖
- សម្លាប់កោសិកាដុំសាច់
- ពន្យឺតការវិវត្តនៃជំងឺមហារីក
សរុបមក ឆៃថាវមិនត្រឹមតែជាគ្រឿងផ្សំដ៏ឈ្ងុយឆ្ងាញ់សម្រាប់ចម្អិនអាហារប៉ុណ្ណោះទេ តែវាក៏ជា «អាវុធ» ដ៏មានប្រសិទ្ធភាព មួយក្នុងការការពារសុខភាព និងជំងឺរយៈពេលវែងផងដែរ៕