ជំងឺមហារីកក្រពះ គឺជាជំងឺដ៏កាចសាហាវមួយដែលគំរាមកំហែងដល់អាយុជីវិត។ ប៉ុន្តែដំណឹងល្អគឺថា តាមរយៈការផ្លាស់ប្តូរទម្លាប់រស់នៅសាមញ្ញៗមួយចំនួន យើងអាចកាត់បន្ថយហានិភ័យនៃជំងឺនេះបានយ៉ាងច្រើន។
យោងតាមការផ្សាយរបស់ មន្ទីរព័ត៌មានមន្ទីរពេទ្យកាល់ម៉ែត បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៤ យ៉ាង ដើម្បីជួយប្រជាពលរដ្ឋការពារសុខភាពក្រពះឱ្យបានរឹងមាំ៖
៤ យុទ្ធសាស្ត្រសំខាន់ៗការពារជំងឺមហារីកក្រពះ
ដើម្បីការពារក្រពះរបស់អ្នកឱ្យមានសុវត្ថិភាព សូមអនុវត្តតាមគន្លឹះទាំងនេះ៖
- កែប្រែទម្លាប់ទទួលទានអាហារ៖
- ត្រូវពិសាអាហារស្រស់ៗ។
- ជៀសវាងដាច់ខាតនូវចំណីអាហារកំប៉ុង ឬអាហារផ្អាប់ដែលផ្ទុកនូវសារធាតុគីមី និងអំបិលច្រើនជ្រុល។
- បង្កើនការទទួលទានបន្លែ និងផ្លែឈើ៖
- ពិសាផ្លែឈើស្រស់ និងបន្លែឱ្យបានទៀងទាត់ ដើម្បីទទួលបានជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មចាំបាច់។
- គ្រប់គ្រងទម្ងន់ខ្លួន និងហាត់ប្រាណ៖
- ព្យាយាម រក្សាទម្ងន់ ឱ្យនៅកម្រិតសមរម្យតាមរយៈការធ្វើ លំហាត់ប្រាណ ជាប្រចាំ។ ការធាត់ជ្រុលអាចបង្កើនហានិភ័យសុខភាពជាច្រើន។
- លុបបំបាត់ទម្លាប់អាក្រក់៖
- ត្រូវ ចៀសវាង ការជក់បារី និងការពិសាស្រាឱ្យបានច្រើនហួសកំណត់។ សារធាតុពុលទាំងនេះបង្កឱ្យមានការរលាក និងបំផ្លាញកោសិកាក្នុងក្រពះ។
ការចាប់ផ្តើមអនុវត្តគន្លឹះទាំង ៤ នេះចាប់ពីថ្ងៃនេះតទៅ គឺស្មើនឹងការវិនិយោគលើសុខភាពរយៈពេលវែងរបស់អ្នក!