មន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ៖ តើដុំសាច់មហារីកនៅក្បាលលំពែងមានរោគសញ្ញាដូចម្តេច?
រោគសញ្ញាដែលអាចកើតមានដូចជា៖
– ការឡើងលឿងនៅភ្នែក និងស្បែកដោយគ្មានការឈឺចាប់ (Painless jaundice)
– ទឹកនោមឡើងលឿងដុតខ្លាំង (Dark urine)
– លាមកដែលបត់មកមិនមានពណ៌ (Pale stool)
– ការស្រកគីឡូខ្លាំងដោយគ្មានមូលហេតុ (Unexplained weight loss)
«បើសិនលោកអ្នកមានអាការៈដូចបានរៀបរាប់ខាងលើ សូមប្រញាប់មកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ជៀសវាងទុកឲ្យជំងឺនេះវិវត្តន៍ទៅធ្ងន់ធ្ងរ ដែលអាចគម្រាមកំហែងដល់អាយុជីវិតលោកអ្នក។»