នៅពេលអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី២ រាងកាយនឹងបាត់បង់សមត្ថភាពក្នុងការប្រើប្រាស់ជាតិស្ករក្នុងឈាម។ កាលណាបញ្ហានេះកើតឡើងកាន់តែយូរ ជាតិស្ករក្នុងឈាមមិនអាចគ្រប់គ្រងបាន ដែលអាចនាំឲ្យខូចខាតដល់សរសៃប្រសាទ ខូចតម្រងនោម ខ្វាក់ភ្នែក និងជំងឺបេះដូង។ អាការៈភ្លាមៗនៃជំងឺទឹកនោមផ្អែមមិនមែនតែងតែអាចសម្គាល់ដឹងឡើយ។ ជាមួយគ្នានេះដែរ អ្នកជំងឺភាគច្រើនគឺមិនមានរោគសញ្ញាឡើយ ហើយអាចនឹងច្រឡំរោគវិនិច្ឆ័យទៀតផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាអ្នកគិតថា អ្នកធ្លាប់មានអាការៈខាងក្រោមនេះមែន ចូរពិគ្រោះជាមួយគ្រូពេទ្យ ទៅព្រោះវាជាសញ្ញាភ្លាមៗរបស់ជំងឺទឹកនោមផ្អែមប្រភេទទី២៖
- នោមញឹក៖ នេះដោយសារតែតម្រងនោមមិនអាចរក្សាចំនួនជាតិស្ករក្នុងឈាមបានយូរ ទើបធ្វើឲ្យមានការទាញជាតិទឹកចេញពីកោសិកាច្រើន រហូតដល់បង្កើតជាទឹកនោមដើម្បីបញ្ចេញមកខាងក្រៅច្រើនតែម្តងទៅ
- ស្រេកទឹកខ្លាំង៖ រឿងនេះកើតឡើងដោយសារតែ ជាតិស្ករក្នុងឈាមឡើងខ្ពស់ ហើយក៏បង្កឡើងដោយការនោមញឹកដែរ
- ឃ្លានកាន់តែខ្លាំង៖ ជាធម្មតា រាងកាយប្រើប្រាស់ជាតិស្ករក្នុងឈាមដើម្បីបង្កើតថាមពល ប៉ុន្តែដោយសារតែជាតិស្ករក្នុងឈាមមិនអាចប្រើបាន ដូច្នេះ ទើបធ្វើឲ្យរាងកាយអស់កម្លាំង រហូតដល់ឃ្លានកាន់តែខ្លាំងតែម្តងទៅ
- ឈឺសរសៃប្រសាទ ឬស្ពឹក៖ រឿងនេះកើតឡើងដោយសារតែ មានការខូចខាតដល់សរសៃប្រសាទ ឬហៅថា Diabetic Neuropathy
- របួសក្រជា៖ នេះដោយសារតែជាតិស្ករក្នុងឈាមឡើងខ្ពស់ ធ្វើឲ្យសរសៃឈាមរួមតូច ដែលជាហេតុនាំឲ្យលំហូរឈាមដែលមានឈាម និងជីវជាតិទៅចិញ្ចឹមរបួសមិនអាចធ្វើបានលឿន
- ស្រវាំងភ្នែក៖ រឿងនេះកើតឡើងដោយសារតែការឡើងខ្ពស់លឿនពេកនៃជាតិស្ករក្នុងឈាម ដែលប៉ះពាល់ទៅលើសរសៃឈាមក្នុងភ្នែក ដែលធ្វើឲ្យជាតិទឹកជ្រាប់ចុលទៅក្នុងឡេនរបស់ភ្នែកបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ស្នាមពណ៌ខ្មៅលើស្បែក៖ នេះគឺជាអាការៈប្រមានមួយរបស់ជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលវាកើតឡើងញឹកញាប់ នៅឃ្លៀក ក និងគ្រលាន៕