ជំងឺបេះដូងគឺជាមូលហេតុដែលនាំឲ្យមនុស្សជាច្រើននៅទូរទាំងពិភពលោកបានស្លាប់ ហើយក្នុងនោះស្រ្តីកើតច្រើនជាងគេ។ ប្រហែលជាស្រ្តីម្នាក់ក្នុងចំណោម ៤នាក់ត្រូវបានគេប៉ាន់ស្មានឃើញថា ស្លាប់ដោយសារតែជំងឺបេះដូង។ នៅពេលស្រ្តីអាយុកាន់តែច្រើន ការប្រឈមមុខរបស់ពួកគេក៏ខ្ពស់ដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែរដ្ឋបាលចំណីអាហារ និងឱសថនិយាយថា មានរឿងច្រើនដែលស្រ្តីអាចធ្វើបានដើម្បីបន្ថយការប្រឈំមុខទាំងនេះដូចជា៖
- ប្រើវិធីគ្រប់យ៉ាងដើម្បីគ្រប់គ្រងជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម និងលើសកូឡេស្តេរ៉ុល
- ចូរស្វែងយល់អំពីអាការៈព្រមាននៃជំងឺគាំងបេះដូង និងទាក់ទងទៅ 911ភ្លាមបើសិនជាអ្នក ឬនរណាម្នាក់មានជំងឺនេះ
- ចូរហាត់ប្រាណជាទៀងទាត់ និងរក្សាទម្ងន់ឲ្យនៅមានសុខភាពល្អជាប់
- ជ្រើសរើសអាហារដែលល្អចំពោះសុខភាពបេះដូង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរសួរគ្រូពេទ្យផងថាតើអ្នកគួរតែប្រើថ្នាំអាស្ពីរីនរាល់ថ្ងៃឬអត់
- បើសិនជាជក់បារី ត្រូវផ្តាច់បារី៕