យោងតាមសារព័ត៌មានបរទេសបានបង្ហាញនូវទម្លាប់ដ៏មានប្រយោជន៍មួយ គឺការប្រើប្រាស់ ស្លឹកចេក ក្នុងការរៀបចំអាហារ ដែលអាចជួយដល់សុខភាពក្រពះពោះវៀនរបស់លោកអ្នក។
អត្ថប្រយោជន៍ចំពោះការរំលាយអាហារ៖
- ជួយបំបាត់ហើមពោះ៖ គេជឿថា សមាសធាតុធម្មជាតិនៅក្នុងស្លឹកចេក អាចជួយសម្រួលដល់ដំណើរការ រំលាយអាហារ និងបំបាត់បញ្ហាទូទៅនៃក្រពះពោះវៀន ដូចជា ហើមពោះ និងការមិនរំលាយអាហារ។
- បង្កើនការស្រូបយកសារធាតុចិញ្ចឹម៖ ការប្រើប្រាស់ស្លឹកចេកដើម្បីរុំអាហារ ឬធ្វើជាចានកំលុងពេលចម្អិន អាចជួយលើកកម្ពស់ការរំលាយអាហារ និងការ ស្រូបយកសារធាតុចិញ្ចឹម ពីអាហារបានកាន់តែប្រសើរ។
ស្លឹកចេកមិនត្រឹមតែបន្ថែមរសជាតិធម្មជាតិដល់អាហារប៉ុណ្ណោះទេ ថែមទាំងផ្តល់អត្ថប្រយោជន៍ដ៏អស្ចារ្យចំពោះសុខភាពប្រព័ន្ធរំលាយអាហារទៀតផង៕