ការដែលធ្វើខ្លួនងាយនឹងឆ្លើយតបទៅតម្រូវការរបស់កូន អ្នកអាចនឹងទទួលបានរឿងវិជ្ជមានច្រើន និងទំនាក់ទំនងរវាងឪពុកម្តាយនិងកូនកាន់តែល្អជាងមុន។ ក្មេងដែលត្រូវបានចងទំនាក់ទំនងល្អជាមួយឪពុកម្តាយគេ ទំនងជាស្រួលក្នុងការសម្រាលការពិបាកៗក្នុងគ្រួសារបានដូចជា ស្ថានភាពគ្រួសារមិនហ្នឹងធឹង ភាពតានតឹងរបស់ឪពុកម្តាយ និងការបាក់ទឹកចិត្តជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការបង្កើតទំនាក់ទំនងល្អជាមួយកូនៗ៖
- លើកទឹកចិត្ត និងផ្តល់រង្វាន់ដល់កូននៅពេលគេមានអាកប្បកិរិយាល្អ
- ផ្តល់ឲ្យកូននូវការងារដែលគេអាចធ្វើបានដូចជាការងារក្នុងផ្ទះ ហើយផ្តល់ការលើកទឹកចិត្តដល់ការងារដែលគេធ្វើរួច។ បើសិនជាគេមិនអាចធ្វើបានទេ ចូរកុំរឹតបន្តឹងខ្លាំងពេក ហើយត្រូវផ្តល់ពេលវេលាដល់កេដើម្បីបង្កើតជាជំនាញថ្មីវិញ
- ចូរប្រើប្រាស់ពាក្យសម្តីផ្អែម សមរម្យ និងកាយវិការដែលល្អនៅពេលផ្តល់ជាការណែនាំ ឬបង្កើតជាការស្នើសុំពីគេ
- ចូរចំណាយពេលវេលារាល់ថ្ងៃសម្រាប់ផ្តល់ការទំនាក់ទំនងល្អបែបកក់ក្តៅ និងវិជ្ជមានជាមួយកូន
- ចូរសម្គាល់អំពីឱកាសជាច្រើនដែលអាចចំណាយពេលជាគ្រួសារតែម្តងដូចជា ការដើរ ឬអានសៀវភៅទាំងអស់គ្នា
- ចូរស្វែងរកដំណោះស្រាយលើបញ្ហានានានៅផ្ទះ ឬសាលារៀនទាំងអស់គ្នា
- ចូរបង្កើតជាច្បាប់ក្បួនសម្រាប់ការលេងទូរស័ព្ទ និងមើលទូរទស្សន៍
- ចូរបង្ហាញនូវការចាប់អារម្មណ៍ទៅលើអារម្មណ៍ ការបារម្ភ គោលបំណង និងគំនិតរបស់កូន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរចូលរួមក្នុងសកម្មភាពនានាដែលកូនអ្នកចូលចិត្ត។ ចូរផ្តល់វត្តមានដល់ការលេងហ្គេម សកម្មភាព និងការសម្តែងរបស់កូន៕