សាលារៀនច្រើនតែមានសត្វចិញ្ចឹមនៅតាមថ្នាក់ដូចជា ត្រី ឬកង្កែប។ ការថែរក្សាសត្វចិញ្ចឹមទាំងនោះអាចជាបទពិសោធន៍ដ៏អស្ចារ្យមួយសម្រាប់ក្មេងៗ។ ប៉ុន្តែការប៉ះពាល់នឹងសត្វទាំងនេះអាចធ្វើឲ្យកូនប្រឈមនឹងជំងឺមួយចំនួនបាន។ ក្មេងតូចៗកំពុងតែលូតលាស់ប្រព័ន្ធភាពស៊ាំនៅឡើយ ដូច្នេះពួកគេក៏ងាយនឹងមានជំងឺណាស់ដែរក្រោយពីប៉ះពាល់សត្វចិញ្ចឹមបែបនេះច្រើន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដើម្បីបន្ថយការប្រឈមនឹងជំងឺរបស់កូន ឪពុកម្តាយអាចធ្វើរឿងមួយចំនួនដូចខាងក្រោមបាន៖
- ចូរលាងសម្អាតដៃរបស់កូនជាមួយទឹក និងសាប៊ូភ្លាមៗក្រោយពីប៉ះពាល់នឹងសត្វ អាហារ ឬឲ្យគេមានទម្លាប់លាងសម្អាតដៃជានិច្ចតែម្តង
- ចូរលាងសម្អាតមេរោគនៅកន្លែងដែលសត្វបានទៅដល់
- ចូរតាមដានការលាងសម្អាតដៃរបស់កូន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរប្រើប្រាស់ទឹកអនាម័យលាងដៃបើសិនជាមិនមានទឹកប្រើប្រាស់ទេ៕