ជំងឺមហារីកច្រមុះ! Nasopharyngeal Cancer ជាជំងឺមហារីក ដែលកើតឡើងនៅផ្នែកខាងក្រោយច្រមុះ និងខាងលើបំពងក ដែលពាក្យបច្ចេកទេសឲ្យតំបន់នេះថា “Nasopharynx”។ នេះបើយោងតាមមន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាពេលកន្លងមក ។
ក) រោគសញ្ញា៖
នៅដំណាក់កាលដំបូង ជំងឺមហារីកច្រមុះ ពុំស្ដែងនូវសញ្ញាអ្វីដែលគួរឲ្យកត់សំគាល់ទេ។ រោគសញ្ញាមួយចំនួនដែលតម្រូវឲ្យអ្នកជំងឺមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ មានដូចខាងក្រោម៖
– មានឡើងកូនកណ្តុលនៅក
– ឈាមច្រមុះ
– តឹងច្រមុះភាគច្រើនមួយចំហៀង
– សណ្តាប់មានការធ្លាក់ចុះនៅត្រចៀកម្ខាង
– ហឹងត្រចៀក
– ឈឺក្បាល
ខ) មូលហេតុបង្ក៖
មូលហេតុបង្កឲ្យកើតជំងឺមហារីកច្រមុះ នៅមិនទាន់ដឹងពិតប្រាកដ ប៉ុន្តែមានកត្តាមួយចំនួនដែលជំរុញឲ្យកើតមានជំងឺនេះ ៖
– ទីតាំងភូមិសាស្រ្ត ដូចជាប្រទេសចិនភាគខាងត្បូង ឬអាស៊ីខាងកើត
– ការបរិភោគអាហារដែលសម្បូរជាតិ Nitrosamine : អាហារដែលមានកម្រិតអំបិលខ្ពស់ ប្រលាក់ហាលឲ្យស្ងួតរួចអាំង (សាច់ ឬត្រី)
– អ្នកប្រកបរបរដែលទាក់ទងជាមួយឈើ-ជាងឈើ
– Epstein-Barr Virus
– ប្រវត្តិក្រុមគ្រួសារដែលកើតជំងឺនេះ(Nasopharyngeal Cancer)
គ) ការធ្វើរោគវិនិច្ឆ័យ៖
– ការឆ្លុះដោយម៉ាស៊ីនអង់ដូស្គប់ ប្រើកាំមេរ៉ាឆ្លុះចូលក្នុងច្រមុះរហូតដល់ផ្នែកខាងក្រោយ Nasopharynx
– ការច្រិបសាច់ : ត្រូវច្រិបសាច់នៅផ្នែកខាងក្រោយច្រមុះ ដើម្បីធ្វើការពិសោធន៍កោសិកាមហារីក Pathology and Immmuno-histo-chemistry
– ធ្វើ CT-Scan ឬ MRI
– Panendoscopy