តើអ្នកពាក់អាវក្នុងរបស់អ្នកត្រឹមត្រូវតាមរបៀបឬនៅ? បើអ្នកចង់ដឹងថាត្រឹមត្រូវហើយឬនៅ សូមអ្នកអាវអត្ថបទនេះ នោះអ្នកនឹងអាចយល់ដឹងពីរបៀបទាំងនោះ។ តើមានរបៀបណាខ្លះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អាវក្នុងរបស់អ្នកត្រូវតែបោកជារៀងរាល់ថ្ងៃ ព្រោះក្រោយពេលដែលអ្នកពាក់រួច វាមានមេរោគរាប់លាននៅលើអាវក្នុងនោះ ដែលអាចប៉ះពាល់ដល់ស្បែកអ្នក និងទ្រូងអ្នក។ ដូចនេះក្រោយពេលដែលអ្នកពាក់រួច អ្នកត្រូវបោក ហើយហាលនៅក្រោមកម្តៅថ្ងៃដើម្បីសម្លាប់មេរោគទាំងអស់។ ជាងនេះទៅទៀត អ្នកមិនត្រូវប្រើអាវក្នុងមួយលើសពីមួយខែឡើយមានន័យថាត្រូវតែប្តូរចេញរៀងរាល់កន្លះឆ្នាំម្តង ព្រោះបើអ្នកប្រើយូរ វាមិនអាចការពារទ្រូងអ្នកបានឡើយ។
  2. នៅពេលដែលអ្នកហាត់ប្រាណ អ្នកត្រូវពាក់អាវក្នុងកីឡា ព្រោះដើម្បីការពារសុដន់អ្នកមិនឱ្យយារធ្លាក់។ បើនៅពេលធម្មតា អ្នកអាចពាក់អាវក្នុងដែលមានប៉ុងទន់ នោះអ្នកនឹងមានអារម្មណ៍ស្រួលខ្លួន ហើយបើមិនទៅចូលរួមកម្មវិធីផ្សេងៗទេ ចូលអ្នកកុំពាក់ប៉ុងដែលក្រាស់ពេក ព្រោះវាអាចប៉ះពាល់ដល់ទ្រូងអ្នកជាខ្លាំង។
  3. នៅពេលគេងអ្នកមិនត្រូវពាក់អាវក្នុងឡើយ ព្រោះវាអាចប៉ះពាល់ដំណេកអ្នក។ ជាពិសេសមុនពេលមករដូវ ទ្រូងអ្នកកំពុងតែលូតលាស់ ដូចនេះអ្នកមិនត្រូវពាក់ឡើយ។
  4. នៅដំណាក់កាលដែលសុដន់អ្នកកំពុងតែលូតលាស់ អ្នកត្រូវតែជ្រើសរើសអាវក្នុងដែលសាកសមសម្រាប់អ្នក ព្រោះបើអ្នករើសខុស វាប៉ះពាល់ដល់ទ្រូងអ្នកខ្លាំងណាស់ ជាហេតុដែលអាចធ្វើឱ្យវាតូចបាន។
  5. នៅពេលដែលអ្នកបោកអាវក្នុង អ្នកត្រូវតែយកដៃបោកទើបស្អាត ព្រោះបើអ្នកដាក់ក្នុងម៉ាស៊ីនបោកខោអាវ វាមិនអាចបោកស្អាត ថែមទាំងអាចធ្វើឱ្យមានមេរោគជាច្រើននៅក្នុងនោះទៀតផង។
  6. អ្នកត្រូវតែមានអាវក្នុងពី៣ទៅ៤អាវសម្រាប់ផ្លាស់ប្តូរ ដើម្បីសុខភាពទ្រូងអ្នកល្អ៕
  7. (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)