ឈប់បារម្ភពីរឿងខ្លាញ់! តាមការសិក្សាថ្មីៗ បានបង្ហាញថា សារធាតុខ្លាញ់ឆ្អែតក្នុង ខ្ទិះដូង មិនបានធ្វើឲ្យកម្រិតកូលេស្តេរ៉ូលក្នុងរាងកាយកើនឡើងដូចការគិតពីមុននោះទេ។ នេះបើយោងតាមសារព័ត៌មានបរទេស។
ផ្ទុយទៅវិញ ខ្លាញ់ធម្មជាតិនៅក្នុងខ្ទិះដូងបែរជាជួយ បង្កើនកម្រិតខ្លាញ់ល្អ (HDL) នៅក្នុងរាងកាយទៅវិញទេ។
តួនាទីសំខាន់: ខ្លាញ់ល្អ (HDL) នេះដើរតួយ៉ាងសំខាន់ក្នុងការ ការពារសុខភាពបេះដូង និងជួយ កម្ចាត់ខ្លាញ់អាក្រក់ ចេញពីរាងកាយរបស់យើង៕