អាថ៌កំបាំងក្នុងស្លឹកបៃតង! ស្ពៃពួយឡេង មិនមែនត្រឹមតែជាបន្លែធម្មតាទេ តែវាជាឱសថធម្មជាតិដ៏មានឥទ្ធិពល ដែលត្រូវបានប្រើប្រាស់ទាំងក្នុងវេជ្ជសាស្ត្របុរាណ និងទំនើប។ នេះបើយោងតាមប្រភពព័ត៌មានបរទេស។
សារធាតុចិញ្ចឹមគន្លឹះ៖
ទឹកស្ពៃពួយឡេង សម្បូរទៅដោយ៖
- វីតាមីន B និង A
- កាល់ស្យូម ជាតិដែក និងប៉ូតាស្យូម
- ជាពិសេស Decanoyl-acetaldehyde ដែលជាសារធាតុសំខាន់!
តួនាទីការពារថ្លើម និងប្រយុទ្ធប្រឆាំងមហារីក៖
សារធាតុចិញ្ចឹមសំខាន់ៗទាំងនេះ រួមផ្សំនឹងជាតិសរសៃ និងប្រេងសំខាន់ៗ ជួយដល់រាងកាយតាមរយៈ៖
- ការពារថ្លើម និងទប់ស្កាត់មហារីកថ្លើម
- កាត់បន្ថយជាតិខ្លាញ់ក្នុងថ្លើម
- បន្សាប និងកម្ចាត់ជាតិពុល ចេញពីរាងកាយ។
- បង្កើនភាពស៊ាំ និងប្រឆាំងមហារីក យ៉ាងសកម្ម។
គន្លឹះសុខភាព: ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញ គួរទទួលទានស្ពៃពួយឡេង ស្រស់ៗ ឬប្រើធ្វើជា ទឹកបន្លែ៕