តើអ្នកធ្លាប់ឆ្ងល់ទេថា ក្នុងចំណោមមិត្តភ័ក្តិ ឬហ្វូងមនុស្ស ហេតុអ្វីបានជាមូសហាក់ដូចជាចូលចិត្តខាំតែអ្នក? យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស បានឱ្យដឹងថា តាមការស្រាវជ្រាវ មូសជ្រើសរើសចំណីរបស់វាដោយសារកត្តាសំខាន់ៗមួយចំនួន៖
- ខ្លិនខ្លួន និងញើសជានុយ៖ មូសចូលចិត្តសារធាតុគីមីដូចជា អាស៊ីតឡាក់ទិក និង អាម៉ូញាក់ ដែលមានក្នុងញើស។ អ្នកដែលហាត់ប្រាណខ្លាំង ឬមានសីតុណ្ហភាពស្បែកខ្ពស់ ងាយក្លាយជាគោលដៅបំផុត!
- ការបញ្ចេញឧស្ម័ន CO₂៖ មូសអាចចាប់ក្លិនកាបូនឌីអុកស៊ីត (CO₂) ពីចម្ងាយរហូតដល់ ៥០ ម៉ែត្រ! មនុស្សពេញវ័យ ស្ត្រីមានផ្ទៃពោះ ឬអ្នកសកម្មខ្លាំង បញ្ចេញ CO₂ ច្រើនជាង ធ្វើឱ្យពួកគេទាក់ទាញមូស។
- បាក់តេរីស្បែកធម្មជាតិ៖ ស្បែកមនុស្សម្នាក់ៗមានក្លិនពិសេសពីបាក់តេរី។ ក្លិនអាស៊ីតខ្លាញ់មួយចំនួនមានភាពទាក់ទាញខ្លាំងចំពោះមូស។
- ពណ៌សម្លៀកបំពាក់៖ មូសចូលចិត្តពណ៌ងងឹតដូចជា ខ្មៅ ខៀវងងឹត ឬត្នោត ព្រោះវាងាយមើលឃើញក្នុងម្លប់។ ការស្លៀកពណ៌ស្រាលអាចជួយកាត់បន្ថយការខាំ។
- ជាតិអាល់កុល និងអាហារផ្អែម៖ អ្នកផឹកស្រាបៀរ ឬភេសជ្ជៈមានជាតិអាល់កុល ងាយត្រូវមូសខាំជាងធម្មតា។ អាហារមានជាតិស្ករខ្ពស់ក៏អាចប៉ះពាល់ដែរ។
- ឥទ្ធិពលពន្ធុវិទ្យា (ហ្សែន): កត្តាហ្សែនមានចំណែកក្នុងការកំណត់ក្លិនខ្លួន និងញើសរបស់អ្នក ដែលធ្វើឱ្យមនុស្សមួយចំនួនងាយរងគ្រោះជាងអ្នកដទៃ។
ដឹងមូលហេតុហើយ! ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលតែងតែត្រូវមូសខាំ កត្តាទាំងនេះអាចជាចម្លើយ៕