ខ្ទឹមសជាឱសថធម្មជាតិ តែការទទួលទានខុសវិធីអាចកាត់បន្ថយប្រសិទ្ធភាព ឬបង្កផលប៉ះពាល់។ យោងតាមការផ្សាយរបសារព័ត៌មានបរទេស បានឱ្យដឹងថា ដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុត សូមអនុវត្តតាមគន្លឹះទាំងនេះ៖
- បង្កើនសារធាតុ Allicin៖
- មុនពេលចម្អិន សូម បុក ឬកិនខ្ទឹមស រួចទុកចោល ៥-១០ នាទី សិន។ នេះផ្ដល់ពេលឲ្យសារធាតុ allicin (សារធាតុមានប្រយោជន៍បំផុត) លូតលាស់ពេញលេញ។
- វិធីទទួលទានដើម្បីសុវត្ថិភាព៖
- កុំញ៉ាំខ្ទឹមសឆៅពេលពោះទទេ ដើម្បីជៀសវាងអាការៈរលាកក្រពះ។
- ត្រូវផឹកទឹកឲ្យបានច្រើនក្រោយពេលញ៉ាំរួច ដើម្បីជួយកាត់បន្ថយការរលាកក្នុងខ្លួន។
- ការប្រុងប្រយ័ត្នពិសេស៖
- ប្រសិនបើអ្នកមានជំងឺ ថ្លើម ឬក្រលៀន ឬកំពុងប្រើថ្នាំបញ្ចុះឈាម ត្រូវតែ ពិគ្រោះជាមួយគ្រូពេទ្យ ជាមុនសិន មុននឹងទទួលទានខ្ទឹមសក្នុងបរិមាណច្រើនជាអាហារបន្ថែម។
- គួរទទួលទានខ្ទឹមសក្នុងបរិមាណសមរម្យ ហើយជំនួសជាមួយអាហារចម្រុះផ្សេងៗ ដើម្បីធានាថារាងកាយទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដោយសុវត្ថិភាព៕