យោងតាមការសិក្សាស្រាវជ្រាវបរទេស តែបៃតងមិនមែនគ្រាន់តែជាភេសជ្ជៈធម្មតាទេ តែជាភ្នាក់ងារដ៏សំខាន់ក្នុងការការពារជំងឺមហារីក ដោយសារតែវាមានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លា។
- បន្សាបរ៉ាឌីកាល់សេរី: រ៉ាឌីកាល់សេរីមិនត្រឹមតែធ្វើឲ្យយើងឆាប់ចាស់មុនអាយុទេ តែក៏ជាកត្តានាំឲ្យមានជំងឺមហារីកជាច្រើនផងដែរ។
- សារធាតុ Catechins: តែបៃតងមានផ្ទុកសារធាតុ Catechins ដែលមានសមត្ថភាពពិសេសក្នុងការបន្សាបសារធាតុគ្រោះថ្នាក់ទាំងនេះ និងអាច បញ្ឈប់ការកកើតសារធាតុបង្កមហារីក ដូចជាសារធាតុ Nitrosamines។
ប្រយ័ត្នមហារីកលំពែង និងពោះវៀន!
បច្ចុប្បន្ននេះ គ្រូពេទ្យ និងឱសថការីជាច្រើនបានណែនាំឲ្យប្រើប្រាស់តែបៃតងជាថ្នាំធម្មជាតិសម្រាប់ការការពារជំងឺមហារីក។ ជាពិសេស តែបៃតងមានប្រសិទ្ធភាពខ្ពស់ចំពោះអ្នកដែលប្រឈមហានិភ័យកើតជំងឺ៖
- មហារីកលំពែង
- មហារីកពោះវៀនធំ និងចុងពោះវៀនធំ៕