ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការមើលដឹងថា ប្តីអ្នកមានស្រីឬទេ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ពេលដែលស្វាមីអ្នកមានស្រី គេនឹងមិនខ្វាយខ្វល់ពីអ្នកទៀតទេ ដោយមិនទុកអ្នកក្នុងកែវភ្នែកគេតែម្តង។ សូម្បីតែកន្ទុយភ្នែកក៏មិនមើលអ្នកផង ដោយនាំតែរឿងមកផ្ទះតែប៉ុណ្ណោះ។
- គេនឹងចាប់ផ្តើមអស់ទំនួលខុសត្រូវចំពោះផ្ទះមួយនេះ ដោយមិនចូលចិត្តត្រឡប់មកផ្ទះវិញសោះ។ ជាពិសេស គេក៏តែងតែរកលែសថារវល់ មិនមកផ្ទះញ៉ាំបាយ ឬគេងឡើយ។
- គេនឹងចាប់ផ្តើមទើសលិច ទើសកើត ថែមទាំងចូលចិត្តចាប់កំហុស ឬជាន់អ្នក ដើម្បីមានរឿងឈ្លោះ ហើយបែកពីអ្នក។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- គេនឹងប្រាប់អ្នកដទៃថា មនោសញ្ចេតនាអ្នកទាំងពីរកំពុងតែប្រែប្រួល ដោយមិនមានភាពកក់ក្តៅដូចពីមុននោះទេ។
- គេនឹងមិនចំណាយពេលវេលាដើម្បីកំដរអ្នកទៀតឡើយ ដោយគេតែងចំណាយទៅលើនារីផ្សេងដែលមានសម្រស់ស្អាតជាអ្នក និងមានភាពទាក់ទាញជាងអ្នក។
- គេនឹងចាប់ផ្តើមមិនចង់ស្និទ្ធស្នាលជាមួយអ្នកទៀតទេ ដោយកាន់តែឃ្លាតកាន់តែឆ្ងាយ។ ដូចនេះ អ្នកអាចមើលតាមចំណុចទាំងនេះ ដើម្បីដឹងថាប្តីអ្នកក្បត់អ្នកឬទេ៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)