យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការផឹកកាហ្វេខ្មៅផ្តល់អត្ថប្រយោជន៍ច្រើន ប៉ុន្តែវាសំខាន់ណាស់ដែលត្រូវកំណត់បរិមាណ និងពេលវេលាឲ្យបានត្រឹមត្រូវ ជាពិសេសចំពោះអ្នកដែលងាយនឹងជាតិកាហ្វេអ៊ីន ឬមានបញ្ហាសុខភាព។
១. កុំផឹកពេលពោះទទេឡើយ!
- ផលប៉ះពាល់៖ ការផឹកកាហ្វេខ្មៅពេលមិនទាន់មានអ្វីក្នុងពោះ អាចជំរុញឲ្យក្រពះបញ្ចេញជាតិអាស៊ីតច្រើនជ្រុល បណ្ដាលឲ្យរលាកក្រពះ ក្រហាយទ្រូង ឬបង្កជារលាកស្រទាប់ក្រពះ។
- ដំណោះស្រាយ៖ ត្រូវទទួលទាន អាហារសម្រន់ស្រាលៗ សិន មុននឹងចាប់ផ្តើមផឹកកាហ្វេ។
២. កំណត់កម្រិតជាតិកាហ្វេអ៊ីនប្រចាំថ្ងៃ
- បរិមាណណែនាំ៖ មនុស្សពេញវ័យដែលមានសុខភាពល្អ គួរទទួលទានជាតិកាហ្វេអ៊ីនមិនឲ្យលើស ៣០០ ទៅ ៤០០ មិល្លីក្រាម ក្នុងមួយថ្ងៃ (ស្មើប្រហែល ៣ ទៅ ៤ ពែងកាហ្វេខ្មៅ)។
- គ្រោះថ្នាក់៖ ការផឹកច្រើនលើសលប់អាចបង្កឲ្យមានអាការៈ ញ័រខ្លួន មិនស្រួលក្នុងអារម្មណ៍ និងរំខានដំណេកធ្ងន់ធ្ងរ។
៣. ជៀសវាងគ្រឿងផ្សំបន្ថែម និងពិគ្រោះជាមួយគ្រូពេទ្យ
- រក្សាគុណប្រយោជន៍៖ ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាព និងកាត់បន្ថយកាឡូរី គួរជៀសវាងការបន្ថែម ជាតិស្ករ ទឹកដោះគោខាប់ ឬ ក្រែមសិប្បនិម្មិត ចូលក្នុងកាហ្វេខ្មៅ។
- អ្នកមានជំងឺរ៉ាំរ៉ៃ៖ អ្នកមានជំងឺ លើសឈាម ជំងឺបេះដូង ញ័រទ្រូង ឬ ថប់បារម្ភ ត្រូវតែ ពិគ្រោះជាមួយវេជ្ជបណ្ឌិត មុនពេលទទួលទាន ដើម្បីការពារផលប៉ះពាល់គ្រោះថ្នាក់៕