ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីទុក្ខលំបាករបស់មនុស្សស្រីក្រោយពេលដែលរៀបការរួច។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ក្រោយពេលដែលរៀបការរួច បុរសនឹងបន្ថែមផ្ទះថ្មីមួយ ប៉ុន្តែនារីបែរជាប្តូរផ្ទះទៅវិញ។ និយាយចំពោះមនុស្សស្រី ក្រោយពេលដែលរៀបការរួចត្រូវបែកពីឪពុកម្តាយទៅរស់នៅក្នុងគ្រួសារដែលថ្មីមួយ ថែមទាំងអាចប្រែជាព្រះនាងទៅជាអ្នកបម្រើផងដែរបើមើលថែទាំខ្លួនមិនបានល្អ។
- ក្រោយពេលដែលរៀបការរួច នារីនឹងចាប់ផ្តើមត្រូវហៅប៉ាម៉ាក់ថ្មីដែលទើបតែជួបប៉ុន្មានលើក ថែមទាំងត្រូវតែចាប់ផ្តើមកត្តញ្ញូចំពោះពួកគាត់ផងដែរ។ ជាពិសេស ត្រូវទ្រាំគ្រប់យ៉ាង មិនអាចបញ្ចេញមតិអ្វីទាំងអស់។
- ក្រោយដើរចូលជីវិតអាពាហ៍ពិពាហ៍ មនុស្សស្រីភាគច្រើនត្រូវទៅរស់នៅផ្ទះខាងប្រុស ដោយមានសមាជិកជាច្រើន ពិបាកបម្រើទាំងអស់។ បើធ្វើមិនស្រួល បញ្ហាប៉ុនភ្នំនឹងអាចកើតឡើងបាន។
- និយាយចំពោះនារី ក្រោយរៀបការរួចគ្មានអ្វីគួរឲ្យអស្ចារ្យទេ ដោយគ្រាន់តែប្រែពីមិត្តប្រុសមកជាប្តីតែប៉ុណ្ណោះ។ ប៉ុន្តែមាននារីមួយចំនួនអាចប្រែខ្លួនពីព្រះនាងមកជាអ្នកបម្រើស្រីបាន។
- បុរសចំណាយតែប៉ុន្មាននាទី គឺអាចទទួលបានកូនហើយ ថែមទាំងអាចទទួលបានអារម្មណ៍សប្បាយទៀតផង។ ប៉ុន្តែនារីវិញត្រូវពរពោះ១០ខែ ទើបអាចកើតកូនចេញមក ហើយមុន និងក្រោយពេលឆ្លងទន្លេ ក៏ឆ្លងកាត់ការឈឺចុកចាប់ច្រើនផងដែរ។
បុរសទោះបីជាមានកូនរួច ក៏អាចបន្តធ្វើការងាររកលុយដែរ ប៉ុន្តែនារីគឺត្រូវតែបោះបង់ចោលការងារ ដើម្បីមើលកូននៅផ្ទះ ធ្វើឲ្យបុរសខ្លះមើលងាយថាចាំលូកដៃយកតែលុយចាយ។ ដូចនេះ ក្នុងនាមជាមនុស្សប្រុសគួរតែចេះស្រឡាញ់ប្រពន្ធ និងមើលថែទាំគេឲ្យបានច្រើន ទើបអាចធ្វើឲ្យគេមានកម្លាំងចិត្តក្នុងការការពារគ្រួសារ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)