ក្រួសក្នុងតម្រងនោមបង្កជាការឈឺចាប់ខ្លាំង ពេលខ្លះរហូតដល់នោមចេញឈាម។ ប៉ុន្តែដំណឹងល្អគឺថា ភេសជ្ជៈធម្មជាតិប្រចាំថ្ងៃអាចជួយការពារបញ្ហានេះបាន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ក្រួសក្នុងតម្រងនោមសំដៅដល់សារធាតុរ៉ែដែលកកើតជាដុំតូចៗក្នុងតម្រងនោម ដែលបង្កឲ្យមាន៖
- ការឈឺចាប់ខ្លាំងពេលនោម
- ឆ្អល់ពោះ
- នោមចេញឈាម (ករណីធ្ងន់ធ្ងរ)
អាថ៌កំបាំងនៃទឹកក្រូចស្រស់
- បង្កើនជាតិ pH ក្នុងទឹកនោម: គុណសម្បត្តិរបស់ទឹកក្រូចស្រស់ជួយបង្កើនកម្រិត pH របស់ទឹកនោម ដែលនាំឲ្យកើនឡើងសារធាតុ អាល់កាឡាំង។
- ប្រសិទ្ធភាពការពារ: ការសិក្សាបានរកឃើញថា ការមានសារធាតុអាល់កាឡាំងច្រើននៅក្នុងទឹកនោមជួយ បង្ការមិនឲ្យមានការកកើតក្រួសក្នុងតម្រងនោម បាន។
ដំបូន្មានសុខភាព: បន្ថែមទឹកក្រូចស្រស់ក្នុងរបបអាហាររបស់អ្នកដើម្បីជួយការពារសុខភាពតម្រងនោមរបស់អ្នកឲ្យនៅរឹងមាំ៕