មន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាពេលកន្លងមកថា ៖ ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល(Stroke) អាចបង្ការបាន ។ ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល គឺជាមូលហេតុចំបងទីមួយនៃពិការភាពនៅទូទាំងសកលលោក ជាពិសេសលើមនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំឡើងទៅ ។ ក្នុងរវាងកន្លះសតវត្សចុងក្រោយនេះ អត្រានៃជំងឺនេះមានការថយចុះប្រហែល 40ភាគរយនៅប្រទេសអភិវឌ្ឍន៍ តែមានការកើនឡើង ១០០ភាគរយ នៅបណ្តាលប្រទេស ដែលមានចំនូលទាប និងមធ្យម។
ដោយសារតែជំងឺនេះ ភាគច្រើន អាចមានសភាពធ្ងន់ធ្ងរ បណ្តាលឲ្យស្លាប់ ឬក៏បន្សល់នូវភាពពិការច្រើន ទោះបីបច្ចុប្បន្ននេះមានការព្យាបាលដោយបច្ចេកវិទ្យាទំនើបៗក៏ដោយ ទើបមានការសិក្សាស្រាវជ្រាវជាច្រើន ដើម្បីស្វែងរកវិធីបង្ការកុំឲ្យកើតមានជំងឺនេះ។
កត្តាដែលអាចបង្កាជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ដែលយើងគ្រប់គ្នាអាចអនុវត្តន៍បានគឺ ការផ្លាស់ប្តូរទម្លាប់មួយចំនួនក្នុងជិវិតរស់នៅប្រចាំថ្ងៃរបស់យើង(Lifestyle change)។
ក) របបអាហារដែលយើងទទួលទានរាល់ថ្ងៃ៖
– ត្រូវពិសារអាហារដែលមានជាតិអំបិលតិចបំផុត
– ពិសាបន្លែ និងផ្លែឈើឲ្យបានច្រើនមុខ
– ត្រូវបញ្ចូលគ្រាប់ធញ្ញជាតិទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើង។
វាមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយជំងឺ Stroke នេះ ដោយការទទួលទានអាហារសុខភាព(Healthy diet) និងអាចកាត់បន្ថយហានិភ័យនេះបានដោយតាមរយៈការការពារជំងឺមួយចំនួនដូចជា:
– ជំងឺលើសឈាម
– ជំងឺទឹកនោមផ្អែម
– លើសជាតិខ្លាញ់
– ជំងឺធាត់
– ជំងឺគេងស្រម៉ុក
– និងជំងឺសរសៃឈាមបេះដូងជាដើម…