ជំងឺទឹកនោមផ្អែម គឺជាជំងឺស្ងាត់ស្ងៀមដែលជារឿយៗមិនមានរោគសញ្ញាធ្ងន់ធ្ងរនៅដំណាក់កាលដំបូងឡើយ។ យោងតាមសារព័ត៌មានបរទេស នេះជា សញ្ញាព្រមាន ៩ យ៉ាង ដែលរាងកាយកំពុងបញ្ជូនមកអ្នក៖
- នឿយហត់យ៉ាងងាយ: ទោះបីសម្រាកគ្រប់គ្រាន់ក៏ដោយ។
- ស្រកទម្ងន់ ដែលមិនអាចពន្យល់បាន។
- នោមញឹកញាប់ មិនធម្មតា (ជាពិសេសនៅពេលយប់)។
- ស្រេកទឹកជាងធម្មតា: ដោយសាររាងកាយបាត់បង់ជាតិទឹក។
- ចក្ខុវិស័យព្រិលៗ ដោយគ្មានហេតុផលច្បាស់លាស់។
- ឈឺជើង ឬឈឺជង្គង់។
- ស្បែកស្ងួត និងរមាស់: អាចកើតលើរាងកាយ ឬជុំវិញទ្វារមាស។
- អារម្មណ៍ប្រែប្រួល និងឆាប់ខឹង។
- មុខរបួសជាសះស្បើយយឺត ឬមិនស្ងួតទាំងស្រុង។
ការអំពាវនាវ៖ បើអ្នកមានសញ្ញាណាមួយក្នុងចំណោម ៩ នេះ សូមប្រញាប់ទៅពិគ្រោះ និងធ្វើតេស្តជាតិស្ករក្នុងឈាមជាមួយគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា!