មន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាពេលកន្លងមកថា ៖ រោគសញ្ញានៃជំងឺគ្រុនឈាមលើមនុស្សពេញវ័យ! ។
ជំងឺគ្រុនឈាមជាទូទៅតែងតែកើតមាននៅលើកុមារ តែបច្ចុប្បន្ននេះនៅកម្ពុជាក៏មានករណីខ្លះ កើតមាននៅលើមនុស្សពេញវ័យដូចគ្នា ។
យើងសង្កេតឃើញថា ជំងឺនេះច្រើនកើតឡើងនៅរដូវវស្សា ដោយហេតុថារដូវភ្លៀងជាអំណោយផលដល់ការកកើតពពួកមូសខ្លា ដែលជាភ្នាក់ងារចម្លងរោគ។
រោគសញ្ញា៖
– ក្តៅខ្លួនខ្លាំង
– ឈឺក្បាល
– ឈឺខ្លួន និងសាច់ដុំ
– ក្អួតចង្អោរ
– ស្នាមអុចក្រហមលើស្បែក
«ចំពោះអ្នកជំងឺដែលមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ គួរអញ្ជើញមកធ្វើការពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីអាចធ្វើរោគវិនិច្ឆ័យពិតប្រាកដនៃជំងឺនេះ ហើយការធ្វើរោគវិនិច្ឆ័យនោះ ត្រូវបានធ្វើឡើង ដោយការកំណត់រកមេរោគគ្រុនឈាមនេះនៅក្នុងឈាមអ្នកជំងឺ។»