តៅហ៊ូជាប្រភពប្រូតេអ៊ីនរុក្ខជាតិដ៏មានឥទ្ធិពល។ យោងតាមសារព័ត៌មានបរទេស ការបន្ថែមតៅហ៊ូក្នុងរបបអាហារត្រឹមតែ ៧ ថ្ងៃ ក៏អាចនាំមកនូវអត្ថប្រយោជន៍គួរឲ្យចាប់អារម្មណ៍ទាំង ៤ នេះដែរ៖
- ឆ្អែតបានយូរ ជួយសម្រកទម្ងន់៖ តៅហ៊ូសម្បូរប្រូតេអ៊ីន ជួយឲ្យអ្នកឆ្អែតបានយូរជាងមុន កាត់បន្ថយចំណង់អាហារសម្រន់ ដែលជាយុទ្ធសាស្ត្រល្អសម្រាប់គ្រប់គ្រងទម្ងន់។
- ប្រព័ន្ធរំលាយអាហារកាន់តែរលូន៖ បើជំនួសសាច់ក្រហមដោយតៅហ៊ូក្នុងរយៈពេល ៧ ថ្ងៃ អ្នកនឹងមានអារម្មណ៍ធូរស្រាលក្នុងក្រពះ ព្រោះតៅហ៊ូងាយស្រួលរំលាយជាងសាច់ដែលមានជាតិខ្លាញ់ខ្ពស់។
- ចាប់ផ្តើមវដ្ដបេះដូងមានសុខភាពល្អ៖ តៅហ៊ូគ្មានកូលេស្តេរ៉ុល និងខ្លាញ់ឆ្អែតទាប។ ការសិក្សាបង្ហាញថា ប្រូតេអ៊ីនសណ្តែកសៀងជួយបន្ថយកូឡេស្តេរ៉ុលអាក្រក់ (LDL) ដែលជាការចាប់ផ្តើមដ៏ល្អសម្រាប់សុខភាពបេះដូង។
- រាងកាយទទួលសារធាតុប្រឆាំងអុកស៊ីតកម្ម៖ សារធាតុ Isoflavones ក្នុងតៅហ៊ូការពារកោសិកាពីរ៉ាឌីកាល់សេរី ដែលជួយឲ្យរាងកាយរឹងមាំ និងការពារជំងឺរ៉ាំរ៉ៃ។
ចំណាំបន្ថែម៖ អ្នកជំនាញបញ្ជាក់ថា ការទទួលទានតៅហ៊ូក្នុងកម្រិតមធ្យម មិនប៉ះពាល់ដល់អ័រម៉ូនបុរសឡើយ ហើយអាចការពារមហារីកសុដន់ចំពោះស្ត្រីទៀតផង។ ក្នុងរយៈពេល ១-៣ ថ្ងៃដំបូងអាចនឹងមានហើមពោះបន្តិចបន្តួច តែវានឹងបាត់ទៅវិញដោយខ្លួនឯង៕