ផ្លែបឺរ ត្រូវបានគេទទួលស្គាល់ថាជាកំពូលអាហារសុខភាព ព្រោះវាសម្បូរដោយជាតិកាកសរសៃ វីតាមីន និងអាស៊ីដខ្លាញ់ល្អ Monounsaturated ដែលជួយទ្រទ្រង់កោសិការាងកាយ។
ការប្រុងប្រយ័ត្ន៖
យោងតាមសារព័ត៌មានបរទេស ទោះបីជាល្អក៏ដោយ ការទទួលទានផ្លែបឺរច្រើនជ្រុលអាចបង្កបញ្ហាបាន។
- កម្រិតកាឡូរីខ្ពស់៖ ផ្លែបឺរមួយផ្លែមានប្រមាណ ២៤០ កាឡូរី ដែលស្មើនឹង ១០-២០% នៃកាឡូរីដែលរាងកាយគួរទទួលបានក្នុង ១ ថ្ងៃ។
- ហានិភ័យស្ទះសរសៃឈាម៖ ការញ៉ាំច្រើនពេកអាចបណ្ដាលឲ្យមានការលើសកាឡូរី និងបង្កើនហានិភ័យនៃ ការស្ទះសរសៃឈាមក្រហម ផងដែរ។
សរុប៖ សូមទទួលទានផ្លែបឺរក្នុងបរិមាណមធ្យមដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពពេញលេញ និងចៀសវាងផលប៉ះពាល់៕