សារាយសមុទ្រ គឺជាអាហារធម្មជាតិដ៏ល្អដែលសម្បូរវីតាមីន B12, ជាតិសរសៃ និងជាតិអ៊ីយ៉ូដខ្ពស់។
ការព្រមានពីអ្នកជំនាញ៖
យោងតាមសារព័ត៌មានបរទេស ទោះបីជាមានប្រយោជន៍ក៏ដោយ ការទទួលទានច្រើនពេកអាចបង្កផលប៉ះពាល់៖
- បញ្ហាក្រពេញទីរ៉ូអ៊ីត៖ កម្រិតជាតិអ៊ីយ៉ូដច្រើនជ្រុលក្នុងខ្លួនអាចបង្កបញ្ហាដល់ក្រពេញទីរ៉ូអ៊ីតដែលអាចបណ្តាលឲ្យកើនទម្ងន់។
- រលាកស្បែក និងបញ្ហាថ្លើម៖ សារាយសមុទ្រក៏សំបូរជាតិដែកច្រើនផងដែរ ដែលបើលើសកម្រិតអាចបង្កជាបញ្ហា រលាកស្បែក និង បញ្ហាថ្លើម។
សរុប៖ សូមទទួលទានសារាយសមុទ្រក្នុងបរិមាណត្រឹមត្រូវតាមការណែនាំដើម្បីទទួលបានសុខភាពល្អពេញលេញ និងជៀសវាងផលវិបាកដល់ថ្លើម និងក្រពេញទីរ៉ូអ៊ីត៕