តើជំងឺកន្ទុយថ្លែនមានរោគសញ្ញាដូចម្តេចខ្លះ? នេះបើយោងតាមមន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាពេលកន្លងមកថា រោគសញ្ញានៃជំងឺកន្ទុយថ្លែន ៖
ជាទូទៅជំងឺកន្ទុយថ្លែនមិនបង្កអោយមានការឈឺចាប់ខ្លាំងនោះទេ ប៉ុន្តែវាអាចធ្វើអោយអ្នកជំងឺមានអាការៈមិនស្រួលដូចខាងក្រោម ៖
– ផ្សាភ្នែក ក្តៅក្នុងភ្នែក និងរកាំភ្នែក
– ក្រហមភ្នែកនៅត្រង់ភ្នាសកន្ទុយថ្លែនដែលមានរលាក
– ស្រវាំងភ្នែកក្នុងករណីភ្នាសកន្ទុយថ្លែនដុះធំក្រាស់មកលើកញ្ចក់ភ្នែក រឺដុះបាំងកូនក្រមុំ
សូមមកទទួលយកការពិនិត្យ ណែនាំ ដើម្បីការពារ និងព្យាបាលជំងឺកន្ទុយថ្លែន ដើម្បីសុខភាព និងសោភណ័ភាពភ្នែករបស់អ្នក ៕