ជំងឺមហារីកសុដន់ គឺជាជំងឺដ៏កាចសាហាវមួយប្រភេទដែលកើតឡើងដោយសារតែកោសិកាមិនប្រក្រតីចាប់ផ្តើមលូតលាស់ ដោយគ្មានការគ្រប់គ្រងនៅក្នុងជាលិកាសុដន់ ។ វាកើតមានញឹកញាប់បំផុតចំពោះស្ត្រី ប៉ុន្តែបុរសក៏អាចកើតមានផងដែរ ទោះបីជាក្នុងអត្រាតិចតួចបំផុតក៏ដោយ ។
នេះបើយោងតាមមន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាពេលថ្មីៗនេះ ៖ រោគសញ្ញានៃជំងឺមហារីកសុដន់មានអ្វីខ្លះ?
រោគសញ្ញានៃជំងឺមហារីកសុដន់មាន៖
១- ប្រែប្រួលទំហំ និងទំរង់សុដន់
២- សញ្ញាឈឺសុដន់
៣- ស្បែកសុដន់ប្រែប្រួល ក្រហម ហើម ឬមានលក្ខណៈដូចសំបកក្រូចពោធិសាត់
៤- មានចេញឈាម ឬទឹករងៃពីក្បាលដោះ
៥- មានដុំស្អិតនៅក្នុងសុដន់
៦- ក្បាលសុដន់លឹបចូលក្នុង
៧- មានឡើងហើមកូនកណ្តុរក្រោមក្លៀក
ប្រសិនបើបងប្អូនមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមបងប្អូនប្រញាប់មកជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។