ផ្លែឪឡឹកមិនត្រឹមតែជាផ្លែឈើដ៏ត្រជាក់ស្រស់ស្រាយនិងឆ្ងាញ់ប៉ុណ្ណោះទេ តែវាក៏ជាសម្ព័ន្ធមិត្តដ៏ល្អបំផុតសម្រាប់សុខភាពពោះវៀនរបស់អ្នកដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស។
ឪឡឹកត្រូវបានគេដឹងថាមាន៖
- ជាតិទឹកខ្ពស់ខ្លាំង: ដែលជួយបន្ទន់លាមកឲ្យងាយស្រួលក្នុងការបត់ជើង។
- ជាតិសរសៃច្រើន: ដែលជួយជំរុញចលនាពោះវៀន។
អត្ថប្រយោជន៍ភ្លាមៗ៖
ការញ៉ាំឪឡឹកជាប្រចាំ អាចជួយ បង្ការការទល់លាមក និងជួយដល់ដំណើរការនៃការ បន្ទោបង់ឲ្យបានទៀងទាត់ ដូច្នេះវាជាជម្រើសដ៏ល្អដើម្បីរក្សាពោះវៀនរបស់អ្នកឲ្យមានសុខភាពល្អជានិច្ច!