ជំងឺទឹកនោមផ្អែមប្រភេទទី២ កើតមាននៅពេលដែលរាងកាយមិនអាចប្រើអាំងស៊ុយលីន ដែលជាអ័រម៉ូនបម្លែងជាតិស្ករក្នុងឈាមទៅជាថាមពលបានត្រឹមត្រូវ ។នេះបើយោងតាមផេកមន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាពេលកន្លងមក ។
បើមិនបានព្យាបាល ជំងឺនេះបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរជាច្រើនដូចជា៖
– ខ្សោយតម្រងនោម
– ស្លាប់សាច់ដុំបេះដូង
– ដាច់ ឬស្ទះសរសៃឈាមខួរក្បាល
– ជំងឺភ្នែក
– កាត់ជើង
+ដំបូន្មានសម្រាប់អ្នកជំងឺទឹកនោមផ្អែម៖
– ហាត់ប្រាណយ៉ាងតិច ៣០នាទីក្នុងមួយថ្ងៃ
– បរិភោគអាហារមួយថ្ងៃយ៉ាងតិច ៣ដង និងទៀងពេល
– លេបថ្នាំឲ្យបានទៀងទាត់ និងតាមពេលដែលបានកំណត់
– ពិសាគ្រាប់ស្ករ និងផ្លែឈើភ្លាម បើឈីក្បាល ញ័រដើមទ្រូង បែកញើស ពេលល្ងាចមុនបាយ ពាក់កណ្តាលអធ្រាត្រ ឬជិតភ្លឺ
– កុំពិសាស្រាច្រើនពេក
– កុំពិសាបារីឲ្យសោះ
– កុំពិសាប្រៃពេក
– កុំដើរជើងទទេ និងត្រូវសម្អាតជើងរាល់ថ្ងៃ
– ត្រូវពិគ្រោះជាមួយគ្រូពេទ្យឲ្យបានទៀងទាត់៕